- 2023-06-26 10:26:17
- ព័ត៌មាន
ស្លុតចិត្ត តារាសម្ដែងដ៏ស្រស់សោភា អេង វ៉ាណង កើតជំងឺកាចសាហាវដំណាក់កាលទី៣ទៅហើយ
- 2023-06-26 10:26:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្លុតចិត្ត តារាសម្ដែងដ៏ស្រស់សោភា អេង វ៉ាណង កើតជំងឺកាចសាហាវដំណាក់កាលទី៣ទៅហើយ
ចន្លោះមិនឃើញ
អតីតតារាសម្តែង ដែលពេញនិយមសម្រាប់រឿងភាគ ជាពិសេសរឿងភាគរបស់ទូរទស្សន៍ប៉ុស្តិលេខ៥ អ្នកនាង អេង វ៉ាណង ប្រែក្លាយ១៨០ដឺក្រេ មេីលលែងស្គាល់ព្រោះតែជម្ងឺមហារីកដំណាក់កាលទី៣ បូករួមជម្ងឺបាក់ទឹកចិត្ត ។
វ៉ាណង បានបាត់មុខយូរពីវិថីសិល្បៈ ដោយមិនដឹងថា នាងពួនសម្ងំតស៊ូប្រយុទ្ធប្រឆាំងនិងជំងឺដ៏កាចសាហាវមួយនេះអស់រយៈពេលជាច្រេីនខែ។ ឥឡូវអ្នកនាង វ៉ាណង បានទម្លាយអោយមហាជន ជាពិសេសមិត្តភក្ត្រ័សិល្បៈបានដឹងឥតលាក់លាមពីស្ថានភាពជំងឺ និងការវិវឌ្ឍយ៉ាងឆាប់រហ័ស នៃជំងឺមហារីកមួយនេះ ។
រៀបរាប់ទាំងទឹកភ្នែករលីងរលោង អួលដេីមក អ្នកនាង វ៉ាណង ឲ្យដឹងថា ដំបូងឡេីយអ្នកនាងមិនបានដឹងទេថា ខ្លួនមានជំងឺនេះ ទេីបតែរយះពេល៥ខែចុងក្រោយនេះ ទេីបដឹង ហេីយទម្រាំតែដឹងខ្លួន គឺជំងឺនេះវិវឌ្ឍដល់ដំណាក់កាលទី៣រួចទៅហេីយ ។ អតីតតារាស្រី ប្រាប់ថាពេលឈឺដំបូងអ្នកនាងបានទៅព្យាបាលនៅមន្ទីរពេទ្យរុស្សី តែការព្យាបាលនៅក្នុងស្រុកហាក់មិនទទួលបានផល ទេីបអ្នកនាងសម្រេចចិត្តចេញទៅព្យាបាលនៅឯប្រទេសថៃ ។
តែពេលទៅដល់ក្រុមវេជ្ជបណ្ឌិតប្រាប់ថា សាច់ដែលដុះក្នុងខ្លួននាង គឺសាច់កាច ហេីយតម្រូវអោយធ្វេីការវះកាត់ចេញជាបន្ទាន់ និងបន្តចាក់សារធាតុគីមីចំនួន១៦ដង ដែលក្នុងម្តងត្រូវចំណាយអស់ខ្ទង់៨០០ដុល្លា។
ដោយសារតែក្រុមគ្រួសារគ្មានលទ្ធភាព ក្នុងការព្យាបាល ទេីបសម្រេចចិត្តត្រឡប់មកប្រទេសកម្ពុជាវិញ ហេីយលេបថ្នាំបណ្តោះអាសន្នសិន ។ អ្នកនាង វ៉ាណង បានបន្តទៀតថា ដំបូងអ្នកនាងមិនចង់ទម្លាយអោយសាធារណជនបានដឹងទេ ដោយសារតែនៅមានរបស់របរលក់យកលុយមេីលជំងឺ ហេីយណាមួយខ្លាចពាក្យមហាជនដៀលថា តារាខ្មែរអោយតែឈឺ គឺសុំជំនួយ ទើបចេញតែសម្ងំ ។
តែសម្ងំព្យាបាលរយ:ពេល៥ខែមកនេះ អ្នកនាង លក់ទ្រព្យអស់ពីខ្លួនទៅហើយ ហើយស្ថានភាពជំងឺ នៅតែមិនទាន់ទាន់ប្រសើរ ដោយទាមទារការព្យាបាលម៉ត់ចត់ថែមទៀត។ ណង ប្រាប់ថា សភាពជំងឺនាងបច្ចុប្បន្ន ត្រូវការចាំបាច់ប្រមាណ ២ម៉ឺនដុល្លា សម្រាប់ប្រើប្រាស់ក្នុងការចាក់សារធាតុគីមី។
ដោយសារតែបែបនេះ ទេីបអ្នកនាង ដាច់ចិត្តទម្លាយការពិត ស្នើសុំជំនួយ ពីសប្បុរសជន ដេីម្បីបន្តជីវិតបានរស់នៅ បីបាច់ថែរក្សាកូនតូចបីនាក់ និងម្តាយចាស់ម្នាក់ទៀត ។
ក្រោយអតីតតារាស្រី កាត់កេរ្តិ៍កាត់ខ្មាស់ស្នើសុំជំនួយ សង្ឃឹមថា សប្បុរសជននានា អាចចែករំលែកការឈឺឆ្អាលតាមទឹកចិត្ត។ សម្រាប់កិច្ចការនេះ ប្រសិនបើប្រិយមិត្តមានចិត្តមេត្តា អាចធ្វេីការបរិច្ចាគថវិកាទៅគណនី ABA អ្នកនាងផ្ទាល់KW 081 700 999 Eng Vanorng ឬអាចទំនាក់ទំនងតាមលេខទូរសព្ទផ្ទាល់បាន 081 700 999៕