• 2023-06-27 06:58:22
  • ព័ត៌មាន

ស៊ី១៧-១ ថ្ងៃមុន ឥឡូវនាយពាក់មី និងជា សុវណ្ណនរាហ៍ បង្វែរប្រាក់រង្វាន់ទៅជូនមន្ទីរពេទ្យគន្ធាបុប្ផា

  • 2023-06-27 06:58:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីប៉ុន្មានថ្ងៃមុនគេចាប់អារម្មណ៍លើការប្រកួតបាល់ទាត់បែបមិត្ដភាពរវាងតារាកំប្លែង និងតារាសម្ដែងខ្មែរចំនួនពីរក្រុម ដោយលទ្ធផល ១៧ ទល់នឹង១។ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នេះ ក្រុមបាល់ទាត់ដែលភាគច្រើនជាតារាកំប្លែង និងសម្ដែងល្បីឈ្មោះក្នុងរវង្វង់សិល្បៈកម្ពុជា បានយកថវិកា ១០០០ដុល្លារ ទៅបរិច្ចាគដល់មន្ទីរពេទ្យគន្ធាបុប្ផា។

គេមិនដឹងច្បាស់ថាភាគីទាំងពីរសន្យារគ្នាយ៉ាងម៉េចមុននឹងលេងនោះទេ ប៉ុន្ដែតាមរយៈគណនីហ្វេសប៊ុកផ្លូវការរបស់លោក ជា សុវណ្ណនរាហ៍ បានបង្ហោះនៅមុននេះបន្ដិចថា ថវិកា 1000$ ដែលជារង្វាន់បាល់ទាត់ ឧបត្ថម្ភដោយកាហ្វេឃូស៊ីឈ្នះ17 - 1 ថ្ងៃមុន ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវរបស់លោកបានយកមកប្រគល់ជូនមន្ទីរពេទ្យហើយ។

ក្រុមបាល់ទាត់ទាំងពីរក្រុមគេឃើញមានដូចជា៖ នាយពាក់មី នាយគ្រឿន នាយក្ដី លោក ជា សុវណ្ណនរាហ៍ ហៅនាយស្និទ្ធ តារាចម្រៀងខេម លោក ហេង ជាឡាយ លោក ងួន សុបិន លោក ចេន និងនាយក្រាន់ជាដើម។ ប៉ុន្ដែគេឃើញអ្នកទទួលរង្វាន់ និងបានយករង្វាន់ដែលថវិកាចំនួន ១០០០ដុល្លារ ទៅប្រគល់ជូនតំណាងមន្ទីរពេទ្យគន្ធាបុប្ផាភ្នំពេញនៅថ្ងៃនេះ គេឃើញមានតែតារាសំខាន់ៗតែប៉ុន្មានរូបប៉ុណ្ណោះ គឺមានដូចជា៖ នាយពាក់មី នាយស្និទ្ធ នាយក្ដី លោក ពៅ មេត្ដា និងតារាស្រីទៅអមចំនួនពីរនាក់ផ្សេងទៀត៕

ជិន សុភ័ក្ដ្រ

មតិយោបល់