• 2023-06-28 07:21:34
  • ព័ត៌មាន

លាង សុផាឡែន បង្អួតរាងនៅកោះ ហើយពោលថាមានឧបសគ្គច្រើនក្នុងការថត MV ថ្មី

  • 2023-06-28 07:21:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងស្រីរបស់ផលិតកម្មរស្មីហង្សមាស លាង សុផាឡែន បានបញ្ចេញរូបថតបង្អួតរាងនៅលើកោះយ៉ាងស្រស់ស្អាត បន្ទាប់ថតMV បទថ្មីរបស់ខ្លួននៅទីនោះ ហើយបានពោលថាបានជួបឧបសគ្គច្រើនមិននឹកស្មានទម្រាំថតចប់មួយបទនេះ។

គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ គេមិនទាន់ឃើញបទថ្មីរបស់កញ្ញា លាង សុផាឡែន ចេញនៅឡើយទេ ហើយសាមីខ្លួនក៏មិនទាន់បង្ហើបចំណងជើងបទនោះនៅឡើយដែរ ប៉ុន្ដែការសម្ដែងនៅក្នុងបទនេះវិញ គេគិតថាមានការលំបាកខ្លាំង ក្រោយពី សុផាឡែន ត្អួញត្អែរបែបនេះ។

លាង សុផាឡែន៖ “ការទៅថតបទថ្មីរបស់ខ្ញុំ ឧបសគ្គ លាយឡំ ទាំងភ័យ ទាំងក្តៅ ទាំងវេទនាផង ម៉ាចប់ មួយបទនេះ ចង់ឃើញទេទាំងអស់គ្នា”។

ភ្ជាប់ជាមួយពាក្យត្អូញត្អែរនេះ លាង សុផាឡែន បានបញ្ចេញរូបថតដ៏គួរឲ្យទាក់ទាញជាច្រើនសន្លឹកតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន។ ក្រោយពីបញ្ចេញរូបថតទាំងនេះ មានអ្នកគាំទ្រជាច្រើនបានកោតសរសើរនូវសម្រស់ និងធម្មជាតិដ៏ស្រស់ត្រកាល ហើយក៏ទន្ទឹងរង់ចាំស្ដាប់ និងទស្សនាMV ថ្មីរបស់កញ្ញា លាង សុផាឡែនដែរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់