• 2023-06-29 02:09:42
  • ព័ត៌មាន

Netflix ប្រកាសថា T.O.P, Jo Yu Ri និងតារាល្បីជាច្រើន នឹងជុំគ្នាក្នុង «Squid Game 2»

  • 2023-06-29 02:09:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងភាគដ៏ល្បីរបស់កូរ៉េ "Squid Game” បាន​ក្លាយជា​ភាពយន្តភាពដ៏ធំលំដាប់អន្តរជាតិ ដែលគ្រប់គ្នាជក់ចិត្តមិនធម្មតាឡើយ។ ចាប់ពីពេល​ដែល មានការបញ្ជាក់ថា "Squid Game” រដូវកាលទី ២ នឹង​មកដល់ឆាប់ៗ គ្រប់គ្នា​ដែល​ជាអ្នកតាមដាន ពិតជាផ្ដោតការតាមដាន​លើសលប់នូវវត្តមាន​តួសម្ដែង​ប្រចាំរដូវកាលថ្មីនេះ។

ជាការពិត ក៏មានការបង្ហាញជាផ្លូវការថា​ Park Gyu Young ត្រូវបាន​ជ្រើសជា​តួឯកស្រី ប្រចាំរដូវកាលទី ២។ អំឡុងពេល​នៃ​កម្មវិធី Tudum: A Global Fan Event ឆ្លៀតឱកាសនោះ Netflix ក៏បាន​ប្រកាសថា Im Si Wan, Kang Ha Neul, Park Sung Hoon, Lee Jung Jae និង Lee Byung Hun សុទ្ធតែច្បាស់ការក្នុងការទទួល​តំណែងជា​តួសម្រាប់រឿង "Squid Game 2” ហើយ។ ចំណែក​ Wi Ha Joon និង Gong Yoo ក៏ដូចគ្នា។

បន្ថែមពីលើនេះ អ្វីដែល​កាន់តែភ្ញាក់ផ្អើលនៅពេលនេះ Netflix បាន​ឲ្យដឹងថា Jo Yu Ri (អតីតសមាជិកក្រុម IZ*ONE), Kang Ae Sim, Lee David, Lee Jin Uk, Roh Jae Won, Won Ji An ពិសេសទៅទៀតនោះ Choi Seung Hyun (T.O.P) ក៏មាន​វត្តមានរួមគ្នាក្នុង​រឿង "Squid Game 2” នេះដែរ៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទថ្មី