• 2023-06-29 08:40:58
  • ព័ត៌មាន

រំលឹករូបថតម៉ូដែលកាល ១០ឆ្នាំមុន គង់ ច័ន្ទស្រីមុំ ទម្លាយកំណើតស្នេហ៍ក្នុងរង្វង់សិល្បៈក្លាយជាការពិត

  • 2023-06-29 08:40:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាម៉ូដែលសម្រស់ស្រស់សោភា គង់ ច័ន្ទស្រីមុំ បានបញ្ចេញរូបថតកាលពីជាង ១០ឆ្នាំមុនជាមួយស្វាមីជាច្រើនសន្លឹក នៅរសៀលថ្ងៃទី២៩ ខែមិថុនា នេះ ប៉ុន្ដែបញ្ជាក់ថា រូបថតទាំងនោះមិនមែនជារូបថតក្នុងថ្ងៃមង្គលការរបស់ខ្លួនឡើយ គឺរូប ថតម៉ូដែលឲ្យគេ ហើយកំណើតស្នេហ៍ពិតក៏ចាប់ផ្ដើមតាំងពីពេលនោះមក។

គង់ ច័ន្ទស្រីមុំ និយាយថា ពីដៃគូថត រហូតដល់ក្លាយជាប្តីប្រពន្ធពិត ដោយអ្នកនាងចាត់ទុកថានេះគឺជានិស្ស័យ។ ស្រីមុំ ក៏ឆ្លៀតបញ្ជាក់ថា ស្វាមីរបស់អ្នកនាងសព្វថ្ងៃ គឺជាអតីតអ្នករួមអាជីពជាមួយគ្នា ដោយកាលពីជាង ១០ឆ្នាំមុននោះ នាងបានជួបថតជាមួយស្វាមីក្នុងនាមជាតារាម៉ូដែលញឹកញាប់ និងពេញនិយមសម្រាប់ពិធីមង្គលនាសម័យនោះ។

បច្ចុប្បន្នលោក គឹម សីហា និងតារាសម្ដែង និងម៉ូដែលដ៏ស្រស់ស្អាត គង់ ច័ន្ទស្រីមុំ បានរៀបការជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយបង្កើតបានកូនស្រីដ៏ស្រស់ស្អាតម្នាក់ជាចំណងស្នេហ៍ គឺម៉ូម៉ូ។ គូស្វាមី-ភរិយាវ័យក្មេងមួយគូនេះ តែងតែបង្ហាញភាពស្និទ្ធស្នាលរវាងគ្នានឹងគ្នា ព្រមទាំងជាមួយកូនស្រី ទាំង​ពេល​ទៅ​ចូល​រួម​កម្មវិធីសិល្បៈ​នានា និង​នៅ​លើ​បណ្ដាញ​សង្គម ដែលមើលទៅមានសុភមង្គលខ្លាំងណាស់៕

ជិន សុភ័ក្ដ្រ

មតិយោបល់