
- សុក្រ, 30 មិថុនា 2023 03:26
- ព័ត៌មាន
ល្បីពេញអ៊ីនធើណិតថា Hwasa កំពុងទាក់ទងស្នេហាជាមួយអ្នកជំនួញវ័យចាស់ជាង ១២ឆ្នាំ
- សុក្រ, 30 មិថុនា 2023 03:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បីពេញអ៊ីនធើណិតថា Hwasa កំពុងទាក់ទងស្នេហាជាមួយអ្នកជំនួញវ័យចាស់ជាង ១២ឆ្នាំ
ចន្លោះមិនឃើញ
មានសេចក្ដីរាយការណ៍មកថា Hwasa (MAMAMOO) កំពុងទាក់ទងស្នេហាជាមួយនឹងអ្នកជំនួញម្នាក់ ដែលមានវ័យចាស់ជាងខ្លួន ១២ ឆ្នាំ។
បើយោងតាម សេចក្ដីរាយការណ៍ព័ត៌មានពី Sports Seoul បានឲ្យដឹងថា Hwasa ពេលនេះកំពុងមានទំនាក់ទំនងស្នេហាជាមួយនឹងអ្នកជំនួញម្នាក់ដែលមានអាយុ ច្រើនជាងនាងដល់ទៅ ១២ ឆ្នាំ។ អ្នកទាំងពីរ ត្រូវបានគេដឹងថា ទាក់ទងគ្នា ៥ ឆ្នាំ ហើយ ដោយខាងប្រុសកើតឆ្នាំ ១៩៨៣ និងបច្ចុប្បន្កំពុងកាន់កាប់ជំនួញផ្ទាល់ខ្លួន។ ពួកគេចាប់ផ្ដើមទំនាក់ទំនងនេះ នៅពេលដែល ភាគីខាងប្រុសបានចូលប្រឡូកការងារក្នុងវិស័យតន្ត្រី។
ប្រភពផ្ទៃក្នុងបានលើកឡើងថា៖ «លោកមិនហ៊ានទទួលយកការស្រឡាញ់របស់ Hwasa ដោយសារតែនាងជាមនុស្សរបស់មហាជន ហើយល្បីឈ្មោះម្នាក់ដែលក្មេងជាងខ្លួនដល់ទៅ ១២ ឆ្នាំ។ ខ្ញុំគិតថាពិតជាមានការព្រួយបារម្ភច្រើន ដោយសារតែគម្លាតអាយុ និងការពិតមួយចំនួនដែលពួកគេមាន គឺខុសគ្នារវាងតារាល្បី និងពលរដ្ឋធម្មតា»។
ទោះជាយ៉ាងណា អ្នកជំនួញរូបនោះ ក៏ព្រមបើកបេះដូងមួយទំហឹង និងទទួលយក Hwasa រហូតឈានដល់ទំនាក់ទំនងស្នេហា។ ប្រភពខាងលើបានបន្តថា៖ «នៅពេល Hwasa គិតគូរក្នុងការសម្រេចចិត្តនូវរឿងដ៏សំខាន់អ្វីមួយ លោកតែងតែផ្ដល់ជាដំបូន្មានល្អៗដល់នាង។ លោកតែងដើរតួជាអ្នកផ្ដល់យោបល់ដ៏ល្អរបស់នាង»។
ទាក់ទងនឹងព័ត៌មាននេះ អ្នកតំណាងរបស់ Hwasa ពុំទាន់មានការផ្ដល់ការបកស្រាយអ្វីណាមួយនៅឡើយ៕