• 2023-07-03 08:40:33
  • ព័ត៌មាន

អបអរសាទរ! ស៊ីន យូប៊ីន ទទួលបានពានរង្វាន់តារាសម្ដែងស្រីមានប្រជាប្រិយភាពប្រចាំឆ្នាំ២០២៣

  • 2023-07-03 08:40:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅមុននេះបន្ដិច ពោលគឺនៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ គណនីហ្វេសប៊ុកផ្លូវការរបស់តារាសម្ដែងស្រី ស៊ីន យូប៊ីន បានបង្ហោះរូបថតទទួលពានរង្វាន់ជាច្រើនសន្លឹកភ្ជាប់ជាមួយដំណឹងថា ជោគជ័យនៅពេលនេះ គឺមិនមែនសម្រាប់តែ យូប៊ីន ម្នាក់ឯងនោះទេ គឺសម្រាប់ប្រជាជនកម្ពុជាទាំងមូល។

បើតាមគណនីដដែល ពានរង្វាន់នេះត្រូវបានប្រគល់ដោយកម្មវិធី ASIA TOP AWARD 2023 ប្រទេសថៃ។ ជោគជ័យថ្ងៃនេះមិនមែនសម្រាប់តែYubin ប៉ុន្តែសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល សូមចូលរួមសាទរជាមួយYubinទាំងអស់គ្នា។

គ្រាន់តែបញ្ចេញដំណឹងភ្ជាប់ជាមួយរូបថតទាំងនេះ មិនដល់១ម៉ោងផង មានមិត្ដសិល្បៈ និងអ្នកគាំទ្រជាច្រើនបានចូលខមិនអបអរសាទរ ហើយមានមោទនភាពកាន់តែខ្លាំងចំពោះតារាសម្ដែងរូបនេះ។ ថ្មីៗនេះ ស៊ីន យូប៊ីន ក៏បានផ្ដល់កិត្ដិយសជាតិ ក្នុងនាមជាតារាសម្ដែងស្រីដ៏មានប្រជាប្រិយម្នាក់ដែរ នៅប្រទេសបារាំង ខណៈដែលខ្សែភាពយន្ដភាគច្រើនដែលសម្ដែងដោយកញ្ញាផ្ទាល់ទទួលបានការគាំទ្រខ្លាំងនៅក្នុងប្រទេស៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម