• 2023-07-05 04:32:38
  • ព័ត៌មាន

ក្រោយទទួលពានភ្លាម ខាត់ វៃហាំង ត្រូវបានសារព័ត៌មានថៃ អញ្ចើញសម្ភាសលើប៉ុស្ដិ៍ទូរទស្សន៍ភ្លែត

  • 2023-07-05 04:32:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី៣ ខែកក្ដដា ឆ្នាំ ២០២៣ កន្លងទៅនេះ កំពូលតារាសម្ដែងល្បីឈ្មោះប្រចាំប្រទេសកម្ពុជា លោក ខាត់ វៃហាំង មានកិត្តិយសជាតារាប្រុសប្រចាំប្រទេសតែម្នាក់ ដែលទទួលបានពានរង្វាន់ តារាសម្តែងប្រុសដែលមានប្រជាប្រិយប្រចាំឆ្នាំ 2023 (ASIA TOP AWARD 2023 ) នៅក្នុងប្រទេសថៃ។

ក្រោយបញ្ចប់ទទួលពានរង្វាន់ភ្លាម តារាសម្ដែងមកពីខេត្តបន្ទាយមានជ័យរូបនេះ ត្រូវបាន ក្រុមអ្នកសារព័ត៌មានថៃ ជាច្រើនស្ថាប័នល្បីៗ តាមចោមរោមសុំធ្វើបទសម្ភាស និងមានប៉ុស្តិ៍ទូរទស្សន៍ល្បីមួយបានអញ្ចើញទៅសម្ភាសផ្ទាល់ លើភាពជោគជ័យធំធេងរបស់លោក ដែលបានតំណាងកម្ពុជា ជាតារាប្រុស ដែលលេចធ្លោខ្លាំងជាងគេឈ្នះពានរង្វាន់មួយនេះ។ នេះបើយោងតាមលោក ខាត់ វៃហាំង បានថ្លែង ប្រាប់ក្រុមការងារ Sabay

ខាត់ វៃហាំង ថ្លៃប្រាប់ Sabay ៖ «បាទ ខ្ញុំពិតជាសប្បាយចិត្ត និងមានកិត្តិយសខ្លាំងបំផុត ក្នុងនាមជាសិល្បះករកម្ពុជា ដែលបានទទួល ពានរង្វាន់ ASIA TOP AWARD 2023 ជាពិសេសខ្ញុំពិតជាអរគុណទៅអ្នកគាំទ្ររបស់ខ្ញុំទាំងអស់ក្នុងស្រុក និងក្រៅ ស្រុក។ បន្ទាប់ពីទទួលពានភ្លាម ខ្ញុំត្រូវបានសារព័ត៌មានថៃ សុំធ្វើការសម្ភាស ភ្លាមៗតែម្ដង ហើយក្នុងនោះខ្ញុំត្រូវបានប៉ុស្ដិ៍ទូរទស្សន៍ថៃអញ្ចើញទៅសម្ភាសផ្ទាល់ជាមួយនិងសិល្បះករមកពី ប្រទេសវៀតណាម និងប្រទេសមីយ៉ាន់ម៉ា សុទ្ធសឹងតែជាតារាល្បីប្រចាំប្រទេស»។

នៅក្នុងកិច្ចសម្ភាសជាមួយប៉ុស្តិ៍ទូរទស្សន៍ថៃនេះ លោក ខាត់ វៃហាំង បានបញ្ជាក់ថា សម្ភាសទាក់ទងនិងការងារសិល្បះរបស់ខ្លួននៅក្នុងស្រុកខ្មែរ និងការងារថតរឿងមួយចំនួនជាមួយប្រទេសជិតខាង ដែលមានការផ្លាស់ប្ដូរវប្បធម៌គ្នាទៅមក។

អំឡុងពេលផ្ដល់បទសម្ភាស ខាត់ វៃហាំង ទទួលបានការសរសើ និងលាន់មាត់យ៉ាងខ្លាំង ថាក្រៅពិមានភាពសមត្ថភាពពិសេសក្នុងសម្ដែង តារាសម្ដែងរូបនេះថែមទាំងមានសមត្ថភាពនិយាយភាសា ថៃ បានស្ទាត់ជំនាញដូចជនជាតិថៃ លើសពីនេះ ភាសាអង់គ្លេស និងភាសាចិនរបស់លោកក៏មិនធម្មតាដែរ។ យ៉ាងណាមិញ ខាត់ វៃហាំង ក៏បានធ្វើការថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះអ្នក គាំទ្រ ថាបើគ្មានអ្នកគាំទ្រជាទីស្រឡាញ់ទេ លោកក៏គ្មានថ្ងៃនេះដែរ៕

កេសរ

មតិយោបល់
អត្ថបទថ្មី