/Kumnith-Ent/Ent(3)/64b4afebb36e6_1689563100_medium.jpg)
- 2023-07-17 03:12:12
- ព័ត៌មាន
តើជាការពិតទេ តារាសិចស៊ី ពៅ វីរីយ៉ា យកបុរសវ័យ ៨០ឆ្នាំ ធ្វើសង្សារ?
- 2023-07-17 03:12:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើជាការពិតទេ តារាសិចស៊ី ពៅ វីរីយ៉ា យកបុរសវ័យ ៨០ឆ្នាំ ធ្វើសង្សារ?
ចន្លោះមិនឃើញ
ប្រិយមិត្តនៅលើបណ្ដាញសង្គម ពិសេសគឺអ្នកស្គាល់ និងគាំទ្រកញ្ញា ពៅ វីរីយ៉ា មានការចាប់អារម្មណ៍ក្រោយតារាស្រី តែងបញ្ចេញរូបភាពល្អូកល្អិនជាមួយបុរសចំណាស់ម្នាក់នាំឲ្យមានការងឿងឆ្ងល់ថា ពួកគេជាអ្វីនឹងគ្នា?
រយៈពេលជាច្រើនខែមកហើយ តារាសម្ដែង ពៅ វីរីយ៉ា បានបញ្ចេញរូបភាពផ្អែមល្ហែមជាមួយបុរសម្នាក់មានវ័យប្រមាណ ៨០ឆ្នាំ ដែលមើលទៅស្អិតរមួតមិនធម្មតា ដែលជួនកាល ជារូបភាពបែបសម័យទំនើប ពេលខ្លះបុរាណ។ចំណុចដែលគួរឲ្យកត់សម្គាល់នោះ គឺថាភាគីខាងស្រី រមែងភ្ជាប់ជាមួយសារថា "ម៉ាយ ហាន់នី”។
ប្រិយមិត្តមួយចំនួន ជឿតាមអ្វីដែលតារាស្រីបញ្ជាក់ថាជាគូស្នេហ៍នាង តែខ្លះទៀត ក៏នៅមិនទាន់ជឿទាំងស្រុងនៅឡើយដែរ ដោយហេតុថា ពួកគេមានវ័យខុសគ្នាឆ្ងាយខ្លាំងពេក ពោលគឺសមជាឪពុក និងកូន ឬក៏ជីតា និងចៅស្រីច្រើនជាង។
ចំពោះបញ្ហានេះ វីរីយ៉ា បានឆ្លើយប្រាប់តាមសារអេឡិចត្រូនិកឲ្យដឹងថា អ្វីដែលនាងបង្ហាញឲ្យឃើញ មិនមែនជាការសម្ដែងបន្លំភ្នែកប្រិយមិត្តនោះទេ ប៉ុន្តែនាង និងបុរសវ័យប្រមាណ ៨០ឆ្នាំនោះ គឺមិនមែនសាច់ញាតិ ឪពុក និងកូននោះទេ ពោលគឺ បុរសនោះគឺជាគូស្នេហ៍របស់នាងពិតប្រាកដ។
តារាស្រីបញ្ជាក់ថា នាង និងគូស្នេហ៍វ័យចំណាស់ បានស្គាល់ និងទាក់ទងគ្នាយូរមកហើយ។
យ៉ាងណា វីរីយ៉ា មិនបាននិយាយលម្អិតអំពីទំនាក់ទំនងមួយនេះនោះទេ ក្នុងសូម្បីតែឈ្មោះគូស្នេហ៍ និងប្រវត្តិស្នេហ៍របស់ពួកគេ ក៏នាងបដិសេធអធិប្បាយដែរ។
ត្បិតថា គូស្នេហ៍វ័យចំណាស់ ប៉ុន្តែបើមើលទៅភាពជាក់ស្ដែង ពៅ វីរីយ៉ា ពិតជាយកចិត្តទុកដាក់ជាមួយគូស្នេហ៍ណាស់ ក្នុងនោះពេលខ្លះ គេឃើញនាងមុជទឹក បញ្ចុកបាយគូស្នេហ៍ថែមទៀត។
នៅក្នុងបទសន្ទនាខ្លី តារាស្រី មិនបានបញ្ជាក់ថា គូស្នេហ៍វ័យចំណាស់ មានអ្វីជាចំណុចពិសេសនោះទេ។ ប៉ុន្តែងាកទៅលើហ្វេសប៊ុក គេឧស្សាហ៍ឃើញថា បង្ហោះសរសើរគូស្នេហ៍ថា ចាស់តែអាយុ តែកម្លាំងនៅមាំមួនល្អណាស់។
“ម៉ាយ ហាន់នី របស់ខ្ញុំបាក់ធ្មេញអស់ហេីយ តែកំលាំងនៅអ៊ែមមិនទាន់អីទេបងប្អូន អាចទប់ស្រីក្មេងបាន!”៕