• 2023-07-26 03:45:09
  • ព័ត៌មាន

Kris Wu បានបង្ហាញខ្លួនជាថ្មីនៅតុលាការ ដើម្បីប្តឹងឧទ្ធរណ៍ចំពោះការផ្តន្ទាទោសខ្លួន

  • 2023-07-26 03:45:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅឆ្នាំ ២០២១ អតីតតារា K-Pop គឺ Kris Wu (ដែលត្រូវបានគេស្គាល់ឈ្មោះពិតថា Wu Yi Fan) ត្រូវរងការចោទប្រកាន់ពីបទរំលោភ បំពានផ្លូវភេទ បៀតបៀនអនីតិជន និងក្មេងស្រីមិនទាន់គ្រប់អាយុ ដោយប្រើឥទ្ធិពល បោកប្រាស់ទំនុកចិត្តបំផ្លាញអនាគតក្មេង ដោយសេចក្ដីថ្លែងការណ៍​នោះ បង្ហាញ​ដោយបុគ្គលមាន​មុខលើបណ្ដាញសង្គម​ម្នាក់មានឈ្មោះថា Du Meizhu ដែលអះអាងថាខ្លួនក៏ជាជនរងគ្រោះរបស់ Kris ដែរ។

ក្រោយមក Kris Wu បានបដិសេធនូវការចោទប្រកាន់ទាំងអស់ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានធ្វើឡើងក្នុងខែកក្កដា ឆ្នាំ ២០២១។ បន្ទាប់ពីការស៊ើបអង្កេតតាមច្បាប់ សំណើសុំចាប់ខ្លួន Kris Wu ត្រូវបានអនុម័តដោយព្រះរាជអាជ្ញាទីក្រុង Beijing Chaoyang People's Procuratorate ពីបទសង្ស័យថាបានរំលោភសេពសន្ថវៈ។

[អយ្យការ Beijing Chaoyang People's Procuratorate បានអនុម័តលើការចាប់ខ្លួនជនសង្ស័យ Wu Yi Fan តាមច្បាប់] នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២១ បន្ទាប់ពីដំណើរការស៊ើបអង្កេតតាមច្បាប់ ព្រះរាជអាជ្ញាប្រជាជនទីក្រុងប៉េកាំង បានយល់ព្រមលើការចាប់ខ្លួនជនសង្ស័យ Wu Yi Fan ពីបទសងសង្ស័យរំលោភ។

បន្ទាប់ពីការកាត់ក្តី តុលាការជាន់ខ្ពស់ទីក្រុងប៉េកាំង បានចេញផ្សាយព័ត៌មានលម្អិតច្បាស់លាស់នៃសំណុំរឿងរបស់ Kris Wu ហើយបានបង្ហាញថា លោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ១៣ ឆ្នាំ បូករួមនឹងការនិរទេសពីប្រទេស ពីបទរំលោភសេពសន្ថវៈ និងប្រព្រឹត្តិបទឧក្រិដ្ឋជាក្រុម។

«នៅ​ព្រឹក​ថ្ងៃ​ទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ តុលាការ​ដំបូង​​ក្រុង​ប៉េកាំង បាន​ចេញ​សេចក្តី​សម្រេច​ទាក់​ទង​នឹង​ករណី​រំលោភ​សេពសន្ថវៈ​ជា​ក្រុម​សម្រាប់​ចុង​ចោទ Kris Wu។ ចំពោះការរំលោភសេពសន្ថវៈ ជនជាប់ចោទ Kris Wu ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ១១ ឆ្នាំ ៦ ខែ បូករួមទាំងការនិរទេសខ្លួនផងដែរ។ ចំពោះ​បទ​ចោទ​ប្រកាន់​ជា​ក្រុម លោក​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ១ ឆ្នាំ ១០ ខែ។ ដូច្នេះសរុបជារួម លោកត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ១៣ ឆ្នាំ បូក​ទាំង​ការ​និរទេស។» នេះជាការលើកឡើងរបស់ តុលាការប្រជាជនជាន់ខ្ពស់ទីក្រុងប៉េកាំង។

ថ្មីៗនេះ ប្រភពពីប្រព័ន្ធផ្សព្វផ្សាយពិភពលោកជាច្រើនបានបង្ហើបថា Kris Wu បានបង្ហាញខ្លួនម្តងទៀតនៅក្នុងតុលាការក្នុងទីក្រុងប៉េកាំង ដើម្បីប្តឹងឧទ្ធរណ៍ចំពោះការផ្តន្ទាទោសរបស់លោក ដែលមានន័យថាលោកកំពុងប្រឈមមុខនឹងសាលក្រម ឬសាលក្រមនៃសំណុំរឿងតុលាការរបស់ខ្លួន។

មានសេចក្ដីរាយការណ៍ថាសំណុំរឿងរបស់តុលាការ ត្រូវបានធ្វើឡើងក្នុងរយៈពេលមួយថ្ងៃ ដើម្បីរក្សាដំណើរការចេញពីភ្នែកសាធារណៈ ដើម្បីការពារឯកជនភាពរបស់ជនរងគ្រោះ។

ក៏មានការឲ្យដឹងថា សាលក្រមបណ្តឹងឧទ្ធរណ៍ នឹងត្រូវបានបង្ហាញនៅថ្ងៃខាងមុខឆាប់ៗ៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម