• 2023-07-27 03:20:38
  • ព័ត៌មាន

ទ្រាំ​យូរពេក ច្រាល​ចេញ​ពាក្យពិត! ឃុំ ប៉ុណ្ណាដែត រិះគន់ រ៉ូស និង​សុខា ហើយឲ្យមហាជនគិតពាក្យថា "តារា"

  • 2023-07-27 03:20:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងរ៉ាវ​ស្នេហា​របស់​រ៉ូស ផ្ទុះកាន់​តែ​ធំ និងវែងឆ្ងាយ ធ្លាយ​ដល់​ការ​និយាយ​ដើម សុខា ដោយ​មហាជន ជា​ពិសេស​អ្នក​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​ច្រើន​ឆ្នាំ បាន​ចាត់​ទុក​ថា អ្នក​ទាំង​ពីរ គឺ​រ៉ូស និង​សុខា យក​សិល្បៈ​ជា​ខែល ហើយ​ធ្វើ​រឿង​ផ្ដេសផ្ដាស​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្ដិយស និង​ប្រជា​ប្រិយភាព​របស់​តារា​ខ្មែរ​ទូទៅ។

បន្ថែម​លើ​ពាក្យ​រិះគន់​លោក កួច ខេវិន ចំពោះ​កញ្ញា រ៉ូស ទម្លាយ​រឿង​លើ​គ្រែ​ផ្ទាល់​ខ្លួន​ជា​សាធារណៈ នៅ​ពេល​នេះ​តារា​ចម្រៀង ឃុំ ប៉ុណ្ណាដែត បាន​ដាក់​ថែម​យ៉ាង​ចាស់​ដៃ។ លោក​ស្នើ​ឲ្យ​សាធារណជន ជា​ពិសេស​អ្នកសារព័ត៌មាន គួរ​ពិចារណា​ឡើង​វិញ​លើ​ការ​ហៅ ឬ​ដាក់​ឈ្មោះ​តារា ខណៈ​បុគ្គល​ខ្លះ​ធ្វើ​រឿង​មិន​សម​ឲ្យ​គេហៅ​ឈ្មោះ"តារា" ផងនោះ។

តាម​រយៈ​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន ឃុំ ប៉ុណ្ណាដែត បាន​បញ្ចេញ​មតិ​គាំទ្រ​១០០% ចំពោះ​ពាក្យ​រិះគន់​របស់​លោក កួច ខេវិន ចំពោះ​រ៉ូស។ លោក​ថ្លែង​ទាំង​ហួស​ចិត្ដ​ថា៖ "ខ្ញុំ​សូម​អស់​យោបល់​ត្រឹម​ហៅ​សុខា "តារា" ដែរ"។

ការនិយាយ​បែប​នេះ​ចំពោះសុខា ក៏ដោយសារ​តែកន្លង​ទៅ​សុខា ត្រូវ​គេ​ចាប់​បាន​ក្នុង​បទល្មើលលួចទូរស័ព្ទ និង​អំពើក្រអើតក្រទម​ជាច្រើន​ទៀត ហើយ​មានអ្នកមានលទ្ធភាពមួយចំនួន​បាន​ព្យាយាម​ទាញសុខាឡើង​ពីភក់ជ្រាំ ទាំង​ដែល​សាមីខ្លួនមិន​ប្រម​កែខ្លួន។ យ៉ាង​ដូច្នេះ​ហើយ នៅ​តែ​មាន​មនុស្ស និងបណ្ដាញផ្សព្វផ្សាយ​មួយ​ចំនួន​បាន​ហៅសុខា ថា តារា​Tiktok ឬតារាសម្ដែង​ទៀត​ផង។

ចំពោះ​ករណី​រ៉ូស​វិញ លោក កួច ខេវិន ​កាល​ពី​ថ្ងៃ​ទី២៦ ខែ​កក្កដា ឆ្នាំ​២០២៣ បាន​ចែក​រំលែក​បន្ដ​នូវ​រូប​ថត​លើ​គ្រែ​របស់​រ៉ូស ដោយ​ភ្ជាប់​តារា​ចម្រៀង និង​សម្ដែង​អាជីព​ជាច្រើន​រូប អម​ដោយ​ពាក្យ​រិះគន់​ធ្ងន់ៗ។ ទង្វើ​របស់​រ៉ូស កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិល្បករ-សិល្បការិនី​ដទៃ​ដែល​គេ​ខំកសាង​កេរ្ដិ៍ឈ្មោះ និង​ប្រជា​ប្រិយភាព​ដ៏លំបាក ដើម្បី​ទទួល​បាន​ការ​គោរពស្រឡាញ់​ពី​មហាជន។

លោក​បន្ថែម​ថា គេពុំដែលហៅពពួកមនុស្សឆើតឆាយចាយឫក ចាយរាងហើយយកទូរស័ព្ទមកថតខ្លួនឯងសម្ញែងទាក់ប្រុស ទាញស្រីដើម្បីបានការចាប់អារម្មណ៍ពីគេឯងដើម្បីផលតែផលប្រយោជន៍បុគ្គលនោះថាជាតារាឡើយ៕

ជិន សុភ័ក្ដ្រ

មតិយោបល់