• 2023-07-31 03:33:49
  • ព័ត៌មាន

ឆឹម សក្កដា និង​ពេជ្រ សោភា កំពុង​ប្រទាំងប្រទើស​គ្នា​ខ្លាំង ស្រាប់តែមាន​អ្នក​​ទៅសង្កត់ខាងប្រុសឲ្យខំអត់!

  • 2023-07-31 03:33:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនាក់ទំនង​ម្ដង​ផ្អែម​ល្ហែម ម្ដង​ក្រោធគ្រាត​រវាង​តារា​ចម្រៀង​ ពេជ្រ សោភា និង​លោក ឆឹម សក្កដា អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ បាន​ធ្វើ​ឲ្យ​មិត្ដសិល្បៈ និង​អ្នក​គាំទ្រ​មួយ​ចំនួន​តាម​លែង​ទាន់​ជុំវិញ​ទំនាក់ទំនង​ស្នេហា​របស់​តារា​វ័យជ្រេ​មួយ​គូ​នេះ។

នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ គេ​ឃើញ​​ ពេជ្រ សោភា ផ្ដិតមេដៃ​ជាមួយ ឆឹម សក្កដា ដោយ​នាង​បង្ហើប​ថា នេះ​ជា​ការ​ផ្ដិតមេដៃ​នៅ​ចំពោះ​មុខ​មេធាវី ដើម្បី​ផ្ដាច់​ទំនាក់ទំនង​គ្នា​តាម​ផ្លូវ​ច្បាប់ ប៉ុន្ដែ​នៅ​រក្សា​ការ​រាប់​អាន​គ្នាដូចតម្មតា​ក្នុង​នាម​ជា​មិត្ដភក្ដិ។

ប៉ុន្ដែ​សកម្មភាព និង​ពាក្យ​សម្ដី​របស់​លោក ឆឹម សក្កដា កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០២៣ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល ដោយ​អ្នក​ខ្លះ​ពោល​ថា​ វិល​មុខ​តាម​មិន​ទាន់ទេ ខណៈ​ដែល ពេជ្រ សោភា បញ្ជាក់​ទៅកាន់​អ្នក​គាំទ្រ​ម្នាក់​ថា​តាម​បណ្ដាញសង្គម​ថា៖ "រវាង​នាង និង​លោក សក្កដា មិន​អាច​រៀបការ​នឹង​គ្នា​ទេ ព្រោះ​ឥឡូវ​នេះ​បាន​ក្លាយ​ជា​មិត្ដភក្ដិ​ទៅ​ហើយ"។

សម្រាប់​លោក ឆឹម សក្កដា ដែល​ខំ​យកចិត្ដ និង​តាម​ស្រឡាញ់​តារា​ចម្រៀង ពេជ្រ សោភា យូរ​មក​ហើយ​នោះ បាន​បញ្ជាក់​ចិត្ដ​ស្មោះ​របស់​ខ្លួនតាម​រយៈ​រូប​ថត​ស្និទ្ធស្នាល​នៅ​ក្នុងហាង​ពេជ្រ ទ្រីដាណា ​កាល​ពី​ថ្ងៃម្សិល​មិញ​ថា៖ "មើល​ខ្សែក គេ​ផង មក​ថា​គេ​ជា​អ្នក​ដទៃ...មិត្ដភក្ដិ​បង្កើត​ស្មោះ"។ បន្ទាប់​ពី​ទិញ ខ្សែក ពាក់ជូន​​ ពេជ្រ សោភា ភ្លាម លោក​ក៏​បានបង្ហោះ​រូប​ថត​ដើរ​លេង​ជាមួយ​គ្នាជាច្រើនសន្លឹក​ទៀត អម​ដោយ​សារ​ខ្លី​មួយ​ថា "ដើរ​លេង​តិច ប្រឹង​រក​លុយ​ច្រើន"។

មាត់​និយាយ​ថា លែង​មាន​ទំនាក់ទំនង​គ្នា​ក្នុង​នាម​ជា​គូជីវិត ហើយ​សុខចិត្ដ​ជំនួស​មក​វិញ​ជា​ការ​រាប់​អាន​បែប​មិត្ដភក្ដិ ព្រោះ​តែ​ពុំ​មាន​វេលា​សម្រាប់​ផ្ដល់​សេចក្ដី​សុខ ឬ​ការ​ចងចាំ​ឲ្យ​គ្នា​នៅ​ពេល​នេះ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មួយចំនួន​មិន​ជឿទាល់តែសោះ ព្រោះកន្លងទៅអ្នកទាំងពីរធ្លាប់ប្រកាសចែកផ្លូវគ្នា ប៉ុន្ដែដល់ចុងក្រោយ​ក៏ជួបគ្នា​វិញ ហើយ​ឈាន​ដល់​ការ​បំពាក់ចិញ្ចៀនភ្ជាប់ពាក្យទៀតផង គ្រាន់តែមិនទាន់កំណត់ថ្ងៃចូលរោងការប៉ុណ្ណោះ។

សម្រាប់រឿងរ៉ាវស្នេហា​មួយ​គូនេះ គេ​ឃើញភាគីខាងស្រីជាអ្នកបញ្ចេញអារម្មណ៍​កើត​ទុក្ខ​ច្រើន​ជាង​ខាង​ប្រុស រហូត​ដល់​ពេល​ខ្លះ ពេជ្រ សោភា ថា នាង​មិន​មែន​ជា​សិលា ឬ​ថ្ម​ទេ បើ​មិន​អាច​ទៅមុខ​រួច គួរ​បែក​គ្នា​ទៅ​​ កុំ​ចង​គ្នា​ទាំង​ដែល​យើង​ពុំ​មាន​ពេលវេលា​ចងចាំ​ឲ្យ​គ្នាបែប។ ការ​និយាយបែប​នេះ គឺ​ពុំមាន​ពាក្យតបត​អ្វី​ពី​លោក ឆឹម សក្កដា នោះ​ឡើយ។

ទោះ​ជា​យ៉ាង​ណាសកម្មភាព និង​ពាក្យ​សម្ដី​ម្ដង​ផ្អែម ម្ដង​គ្រោធគ្រាត​ដាក់​គ្នា​ទាំង​នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ បង្ហាញ​ក្ដីបារម្ភ​ថា នៅ​ថ្ងៃ​ណា​មួយ​អាច​នឹង​បែក​បាក់គ្នា​មែន​ទែន រហូតលែង​ទុក​មុខ​រាប់​គ្នា​ទៀត​ផង។ ទន្ទឹម​គ្នា​នេះ ក៏​មាន​អ្នក​គាំទ្រ​ម្នាក់​បាន​ព្យាយាម​សង្កត់​ភាគីខាង​ប្រុស ដោយប្រាប់ថា៖ "ពូដាហាមធ្វើឲ្យចែភាខឹងទៀត ដឹងអត់ហ្វេនៗភ័យ"៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម