- 2023-08-02 09:00:25
- ព័ត៌មាន
បុគ្គលលេចធ្លោរ ៣រូប ក្នុងរង្វង់សិល្បៈនិយាយពីករណី គប់ទឹកកកលើ G-devith
- 2023-08-02 09:00:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុគ្គលលេចធ្លោរ ៣រូប ក្នុងរង្វង់សិល្បៈនិយាយពីករណី គប់ទឹកកកលើ G-devith
ចន្លោះមិនឃើញ
ករណីគប់ទឹកកកលើតារាចម្រៀងរ៉េប ជី ដេវីត កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ មិនទាន់បាត់ការជជែកគ្នានៅឡើយទេ ជាពិសេសសម្រាប់សិល្បករ-សិល្បការនីមួយចំនួនបានបង្ហាញការសោកស្ដាយចំពោះករណីដែលបានកើតឡើងនេះ។
បុគ្គលឈ្មោះ ឃី ឆៃឡេង ដែលត្រូវបានស្រាវជ្រាវ និងបង្ហាញច្បាស់ៗពីកាមេរ៉ាសុវត្ថិភាពនូវទង្វើអសីលធម៌របស់ខ្លួនទៅលើតារាចម្រៀង ជី ដេវីត បានសារភាព និងទទួលកំហុសរបស់ខ្លួនត្រឹមពាក្យសុំទោស។ បើទោះបីជាលោក ជី ដេវីត មិនចង់ប្រកាន់ទោសអូសដំណើរបុគ្គលនេះក្ដី ប៉ុន្ដែសម្រាប់អ្នកគាំទ្រនៅតែជំរុញឲ្យIdol របស់ខ្លួនចាត់វិធានការផ្លូវច្បាប់លើជនល្មើសរូបនេះ។
ដោយមិននិយាយផ្លូវច្បាប់ មានសិល្បករ-សិល្បការិនីមួយចំនួនវិញក៏នាំគ្នានិយាយពីហានិភ័យ និងតម្លៃសិល្បៈខ្មែរកាន់តែមិនសូវឲ្យតម្លៃពីមហាជន ដោយកើតចេញពីទង្វើ ឬការរិះគន់ដោយគ្មានហេតុផលពីបុគ្គលមួយចំនួន។ ជាក់ស្ដែងបុគ្គលមានឥទ្ធិពល ៣នាក់ នៅក្នុងរង្វង់សិល្បៈបានចេញមុខនិយាយរឿងនេះច្បាស់ៗ។
១/ ប្រធានសមាគមសិល្បៈស្ម័គចិត្ដជួយសង្គមលោក ហេង ឡុង បានស្នើឲ្យម្ចាស់ផាប់នៅខេត្ដព្រះសីហនុដែលជាទីកន្លែងកើតហេតុជួយសហការ និងផ្ដល់វីដេអូចេញពីកាមេរ៉ាសុវត្ថិភាព ដើម្បីវែករកមុខជនល្មើស។ បន្ដិចក្រោយមកខាងម្ចាស់ផាប់ ក៏បានផ្ដល់វីដេអូកាមេរានោះ ព្រមទាំងបង្ហាញមុខជនល្មើសទៀតផង ទើបលោកហេង ឡុង បានអរគុណដល់ម្ចាស់ផាប់ដែលបានសហការក្នុងរឿងនេះ។
២/ តារាពហុជំនាញ ខាត់ សុឃីម។ ក្រោយកើតហេតុបានមួយថ្ងៃ អ្នកនាងនិយាយក្នុងនាមជារៀមច្បងសិល្បៈថា៖ "បងចូលសិល្បៈមុន បងដឹងប្អូនអើយ គេមិនសូវគិតថាអ្នកសិល្បៈសំខាន់ទេ បងយល់ហើយ ស៊ូៗ"។
ចំណែកតារាសម្ដែង នី មុន្នីនាថ វិញ និយាយថា មនុស្សគ្រប់រូបមានតម្លៃមនុស្សជាតិដែលគេត្រូវផ្តល់តម្លៃ និងផ្តល់ការគោរពដូចៗគ្នា។ ចំណែកសិល្បករ សិល្បការនី ដែលជាបុគ្គលសាធារណៈក៏មានតម្លៃមនុស្សជាតិដូចគ្នាដែរ។ ដូច្នេះអ្នកនាង មិនគាំទ្ររាល់ទង្វើ អសីលធម៌ មាក់ងាយ និងមិនផ្តល់តម្លៃដល់សិល្បករ-សិល្បការនីដូចករណីដែលបានកើតឡើងលើតារាចម្រៀងរ៉េប ជី ដេវីត នោះទេ៕