• 2023-08-04 02:19:27
  • ព័ត៌មាន

ក្ដៅៗ! ភរិយា​របស់​តារា​កំប្លែង​ពាក់មី កំពុង​សង្គ្រោះ​បន្ទាន់​ ក្រោយ​ពេលបន្ដោក​សេរ៉ូម​សាច់ស្អាត

  • 2023-08-04 02:19:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង​លើ​គ្រួសារ​តារា​កំប្លែង​ពាក់មី​នៅ​ព្រឹក​ថ្ងៃ​ទី៤ ខែ​សីហា ឆ្នាំ​២០២៣​ នេះ ដោយ​ភរិយា​របស់​លោក​ត្រូវ​សង្គ្រោះបន្ទាន់នៅ​មន្ទីរពេទ្យ ក្រោយ​ពី​បន្ដោកសេរ៉ូម​សាច់ស្អាត​នៅមជ្ឈមណ្ឌលកែសម្ភស្ស​ S88 Beauty។

បើ​តាម​​នាយ​ពាក់មី ភរិយា​របស់​លោក​បាន​ទៅ​ដាក់​សេរ៉ូម​សាច់​ស្អាត​នៅ​មជ្ឃមណ្ឌល​នេះ​កាល​ពី​ថ្ងៃ​ពុធ ទី២ ខែ​សីហា ហើយ​ថ្ងៃ​នេះ​ស្រាប់​តែ​មិន​ស្រួល​ខ្លាំង​ត្រូវ​សង្គ្រោះ​បន្ទាន់។ ទន្ទឹម​គ្នា​នេះ​លោក​ក៏​សួរ​រក​ម្ចាស់​មជ្ឃមណ្ឌល​​ ថា​តើ​ជា​អ្នក​ណា ហើយ​មាន​ការ​ទទួល​ខុស​ត្រូវ​យ៉ាច​ម៉េច​ចំពោះ​ករណី​នេះ។

គិត​ត្រឹម​ម៉ោង ៩ ព្រឹក​ថ្ងៃ​ទី៤ ខែ​សីហា Sabay បាន​ព្យាយាម​ទាក់ទង​នាយ​ពាក់មី​ទាំង​តាម​បណ្ដាញ​សង្គម​តេឡេក្រាម និង​ទូរស័ព្ទ​ជាច្រើន​លើក​ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម ប៉ុន្ដែ​មិន​ទាន់​ត្រូវ​បាន​លោក​ឆ្លើយតប​នៅឡើយ។

ទាក់ទង​បញ្ហា​នេះ​ដែរ មាន​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មានមួយ​ចំនួន​​ ផ្សាយថា គ្លីនិក​កែសម្ផស្ស​យីហោ S88 Beauty នៅ​សាខា​ផ្សា​រធំ​ថ្មី រាជធានីភ្នំពេញ ​បាន​បិទ​ទ្វា​រហើយ ក្រោយ​ពី​រក​ឃើញ​ថា​ពុំមាន​អាជ្ញាប័ណ្ណ និង​បន្ដោក​សេរ៉ូម​សាច់​ស្អាត​បណ្ដាល​ឲ្យ​ភរិយា​តារា​កំប្លែង​នាយ​ពាក់មី​មាន​គ្រោះ​ថ្នាក់៕

ជិន សុភ័ក្ដ្រ

មតិយោបល់