• 2023-08-11 02:29:07
  • ព័ត៌មាន

វីដេអូបង្ហាញ លោក យ៉ាន ដើរតាមផ្លូវ ធ្វើឲ្យមហាជន ទទូចសុំនាយពាក់មី ឲ្យហៅលោកថតឡើងវិញ

  • 2023-08-11 02:29:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូខ្លីមួយបង្ហាញពីសកម្មភាព លោក យ៉ាន ស្លៀកខោចែវអង្គុយញ៉ាំបាយនៅតូបលក់អាហារតូចមួយតាមចិញ្ចើមផ្លូវ ហើយដើរឆ្លងផ្លូវទៅកន្លែងស្នាក់នៅវិញយ៉ាងកម្សត់ ត្រូវបានគេចែកចាយបន្ដគ្នាឡើងព្រោងព្រាតតាមបណ្ដាញសង្គមTik Tok ។

តាមរយៈគណនីTik Tok ឈ្មោះពពែខ្មែរ បានលួចថតវីដេអូនេះបង្ហោះមុនគេ ដោយបញ្ជាក់ថា៖ “ដើម្បីតែក្រពះ រស់នៅប្រទេសគេ” ដែលពាក្យនេះម្ចាស់គណនីចង់សម្ដៅដល់ Mr Yan ឬលោក យ៉ាន ដែលនៅចាំច្បាស់ថាលោកគឺជាជនជាតិបរទេសម្នាក់គត់បានចូលរួមសម្ដែងក្នុងក្រុមកំប្លែងនាយពាក់មី ហើយល្បីខ្លាំងនៅអំឡុងឆ្នាំ២០០៩ តែពេលនេះលោកបានឃ្លាតឆ្ងាយពីក្រុមហើយ។

ដោយបានឃើញសកម្មភាពបែបនេះ ក៏មានអ្នកនឹកអាណិត ហើយសំណូមពរឲ្យនាយពាក់មី ឬលោក សុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ ហៅលោកទៅថតឡើងវិញ ដើម្បីទទួលបានកម្រៃខ្លះគ្រាប់បានចិញ្ចឹមជីវិតឲ្យប្រសើរជាងនេះ ខណៈដែលលោកឃ្លាតឆ្ងាយពីប្រទេសកំណើតរបស់ខ្លួន ហើយត្រូវតែលតោលបែបនេះទៀត។

ទាក់ទងបញ្ហានេះ Sabay មិនទាន់អាចទាក់ទងនាយពាក់មី និងលោកតាវ៉ិចទ័រ ដើម្បីសុំការឆ្លើយតបចំពោះសំណើររបស់មហាជននេះបាននៅឡើយទេ គិតត្រឹមម៉ោង៩ ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។

@skykhmer09 #500k #tiktok #CapCut #cambodia ♬ សំឡេងដើម - បំពេរអារម្មណ៍ - V88 Shop

ទោះជាយ៉ាងណាមានបុរសម្នាក់ដែលអះអាងថា ធ្លាប់ជួបលោក យ៉ាន ញឹកញាប់ បញ្ជាក់ថា តាមពិតលោក យ៉ាន ពុំមានជីវភាពក្រលំបាកពេកទេ ព្រោះបច្ចុប្បន្នលោកជាបុគ្គលិកនៅស្ថាប័នព័ត៌មាន ថ្មីៗ ដោយទទួលបានប្រាក់ខែច្រើនគួរសមដែរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់