• 2023-08-14 06:55:02
  • ព័ត៌មាន

ពេជ្រ សោភា បង្ហាញមូលហេតុដែលខ្លួនអាចរក្សាប្រជាប្រិយភាពបានច្រើនឆ្នាំលើវិថីសិល្បៈ

  • 2023-08-14 06:55:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងស្រីវ័យជ្រេប្រចាំផលិតកម្មរស្មីហង្សមាស ពេជ្រ សោភា បង្ហាញមូលហេតុដែលខ្លួនអាចឈរលើភាពល្បីល្បាញ ឬមានប្រជាប្រិយភាពលើវិថីសិល្បៈបានច្រើនឆ្នាំ។ មូលហេតុសំខាន់តែមួយគត់ ក្នុងចំណោមមូលហេតុជាច្រើនទៀត គឺមើលខ្លួនឯង ហើយកែតម្រូវទៅតាមការរិះគន់ដើម្បីស្ថាបនារបស់ហ្វេនៗ។

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីល្ងាចថ្ងៃទី១៣ ខែសីហា ពេជ្រ សោភា និយាយថា៖ “ដើរលើផ្លូវសិល្បៈមានរឿងជាច្រើនដែលយើងត្រូវជួបតែត្រូវចាំថាត្រូវទទួលយកការកែតម្រូវពីហ្វេនទើបយើងឈរបានយូរ ព្រោះមានតែហ្វេនយើងទេដែលគាត់មើលឃើញគ្រប់យ៉ាងពីយើង”។

សារបង្ហាញពីការឈរជើងដ៏រឹងមាំនៅលើវិថីសិល្បៈនេះ ត្រូវបាន ពេជ្រ សោភា បង្ហោះដោយភ្ជាប់ជាមួយខោ-អាវឈុតពណ៌យ៉ាងដិតគួរជាទីទាក់ភ្នែករបស់មហាជន។ ទន្ទឹមគ្នានេះក៏មានមិត្ដសិល្បៈ និងអ្នកគាំទ្រភាគច្រើន បានសម្ដែងការគាំទ្រនូវគំនិតដែលបានលើកឡើង ហើយខ្លះយល់ថា បើតារាគ្រប់រូបអាចទទួលយកការរិះគន់ពីហ្វេនៗ ដើម្បីអភិវឌ្ឍន៍ខ្លួនបានដូច្នេះ មិនដឹងថាល្អយ៉ាងណាទេ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម