• 2023-08-23 02:42:20
  • ព័ត៌មាន

វិធីជួយគ្នាក្នុងគ្រាលំបាករបស់ នេន ទុំ ផ្អើលអ្នកផ្សារ នៅខេត្ដកំពង់ចាម

  • 2023-08-23 02:42:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីតបស្នង នូវគុណរបស់បុរសលក់កន្ដូបបំពងម្នាក់ដែលបានជួយជួសជុលឡានបានដំណើរការឡើងវិញ លោក ទី ទុំ ហៅ នេន ទុំ បានកណ្ដៀតថាសកន្ដូបដលើលក់ជំនួសបុរសម្នាក់នោះ។ នេះ ជាឱកាសដែលនេនទុំ បង្ហាញជំនាញខាងលក់ដូរដោយជួបជាមួយភ្ញៀវដោយផ្ទាល់ៗ មិនដូចលក់ប្រហុកផ្អកតាមបណ្ដាញសង្គមទៀតឡើយ។

រូបថត៖ ហ្វេសប៊ុក នេន ទុំ

តារាចម្រៀងរ៉េបរូបនេះ សុខចិត្ដច្រៀង និងបញ្ចុះបញ្ចូលអ្នកទិញនូវពាក់កំប្លុកកំប្លែងសព្វបែបយ៉ាង ដើម្បីឲ្យគេជួយទិញកណ្ដូបនោះឲ្យអស់ នឹងអាលបានខ្លួនចេញទៅផ្ទះ ហើយបុរសលក់កណ្ដូបនោះក៏បានទៅផ្ទះវិញដោយក្ដីញញឹម ព្រោះលក់ដាច់អស់ ហើយលោកក៏ញឹមដោយសារឡានបានដំណើរការឡើងវិញ ហើយបានជួបអ្នកគាំទ្រយ៉ាងសប្បាយថែមទៀត។

តាមរយៈគណនីហ្វេសប៊ុក នេន ទុំ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ លោកបានបើកឡានទៅចតតាមផ្លូវក្បែរមាត់ទន្លេ ខេត្ដកំពង់ចាម ដើម្បីអង្គុយស្រូបយកខ្យល់អាកាសបរិសុទ្ធ ប៉ុន្ដែពេលឡើងឡានបញ្ឆេះ បម្រុងនឹងមកផ្ទះវិញ ក៏ស្រាប់តែបញ្ឆេះលែងឆេះ។ ភ្លាមៗនោះក៏មានបុរសម្នាក់ដែលមានជំនាញតិចតួចខាងឡាន បានមកជួយមើល និងជួសជុលក៏ដំណើរការឡើងវិញ ទើបលោកបង្កើតវិធីជួយគ្នានេះឡើង៕

ជិន សុភ័ក្ដ្រ

មតិយោបល់