• 2023-08-25 08:26:49
  • ព័ត៌មាន

មូន ម៉ារ៉ា ប្រកាសលក់ផ្ទះកេរ្ដិ៍ម្ដាយចែកឲ្យបន្ទាន់ ដោះស្រាយជីវភាពប្អូនៗ និងការរកស៊ីផ្ទាល់ខ្លួន

  • 2023-08-25 08:26:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់បទ “កាដូឥតន័យ” មូន ម៉ារ៉ា សម្រេចលក់ផ្ទះកណ្ដាលរាជធានីភ្នំពេញ ដែលជាកេរ្ដិ៍ម្ដាយចែកឲ្យជាច្រើនឆ្នាំមកហើយនោះជាបន្ទាន់ ដើម្បីបែងចែកលុយឲ្យប្អូនៗ និងខ្លួនឯងធ្វើដើមរកស៊ីខ្លះ។ អតីតតារាចម្រៀងប្រុសរូបនេះ បានបង្ហាញព័ត៌មានលម្អិត នៃទីតាំង និងលក្ខណៈពិសេសរបស់ផ្ទះតាមបណ្ដាញសង្គមនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នេះ។

លោក មូន ម៉ារ៉ា និយាយថា ផ្ទះថ្មមួយកន្លែងនៅម្ដុំផ្សារសឡា សង្កាត់ស្ទឹងមានជ័យ នឹងត្រូវលក់ក្រោមទីផ្សារ ៥០% ដើម្បីឆាប់ដាច់យកលុយមកចែកប្អូនៗដែលកំពុងត្រូវការ។ លោកថា ក្នុងតម្លៃបញ្ចុះ ៥០% នេះ ក៏អាចនៅនិយាយចរចាគ្នាបានខ្លះទៀត ហើយនិយាយពីផ្ទះវិញ បើអ្នកទិញបានហើយកែកុនថែមបន្ដិចដឹងតែវីឡាជាន់ថ្មីសុំខ្មាសតែម្ដង។

រូបថត៖ ហ្វេសប៊ុក មូន ម៉ារ៉ា

លោកនិយាយក្នុងន័យលេងសើចផង និងពពាយនាយឲ្យឆាប់បានលក់ដាច់ផងថា៖ “កណ្តាលក្រុង ក្បែរផ្សារ សាលា វត្ត ហាងតូចធំ និងល្បែងប្រជាប្រិយគ្រប់ប្រភេទ ផ្លូវចេញចូល ៩៩ច្រក និងមានក្លិនឈ្ងុយឈ្ងប់ យប់អ៊ូអរ ធានាសុវត្តិភាពល្អ មានអ្នកជិតខាងច្រៀងកំដររាល់រាត្រី)មើលឃើញផ្ទាល់បានដឹងថាចង់ចូលនៅ”។

គេសម្គាល់ឃើញថា អតីតតារាចម្រៀងសំឡេងផ្អែមពីរោះ មូន ម៉ារា កម្រថតបង្ហោះ ឬបង្ហាញសម្ភារៈប្រើប្រាស់ទំនើបៗក្នុងគ្រួសារបង្ហាញជាសាធារណៈណាស់ ជាពិសេសរឿងរ៉ាវគ្រួសារផ្ទាល់ខ្លះ ខណៈដែលលោកក៏ជាមន្ដ្រីរាជការមានមុខតំណែងល្អមួយរូបនៅសហព័ន្ធកីឡាកម្ពុជា។ ជារឿយៗលោកបង្ហាញតែភារិយា និងកូនៗ ព្រមទាំងបង្ហើសំនៀងជាមួយហ្គីតាម្ដងម្កាលប៉ុណ្ណោះ ហើយលោកក៏នៅមានការគាំទ្រច្រើនពីហ្វេនៗខាងសិល្បៈដែរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់