/Kumnith-Ent/Ent(4)/64efeec18f294_1693445820_medium.jpg)
- 2023-08-31 01:43:10
- ព័ត៌មាន
វីវរ ម៉ានីន ផ្ទុះកំហឹងខ្លាំង ក្រោយ ភិទិ ជ្រុលថតឈុតថើបមាត់ជាមួយស្រីផ្សេង ធ្វើឲ្យនាងឈឺចិត្ត
- 2023-08-31 01:43:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីវរ ម៉ានីន ផ្ទុះកំហឹងខ្លាំង ក្រោយ ភិទិ ជ្រុលថតឈុតថើបមាត់ជាមួយស្រីផ្សេង ធ្វើឲ្យនាងឈឺចិត្ត
ចន្លោះមិនឃើញ
ចំណងស្នេហ៍ផ្អែមល្ហែមរបស់តារាចម្រៀងផលិតកម្មហង្សមាស និងអ្នកលក់អនឡាញ ឡុង ម៉ានីន ចាប់ផ្ដើមមានបញ្ហាក្រោយពីខាងប្រុស ភ្លាត់ថតឈុតថើបមាត់ជាមួយតួស្រីក្នុងវីដេអូចម្រៀង ធ្វើឲ្យខាងស្រីខឹងខ្លាំង។
អ្នកមេម៉ាយវ័យក្មេង ម៉ានីន បានបង្ហោះហ្វេសប៊ុកភ្លាមៗ ក្រោយពីនាងបានឃើញឈុតឆាកនោះរបស់គូស្នេហ៍ជាមួយតួស្រីក្នុងវីដេអូចម្រៀង។ នាងសរសេរថា "ធ្លាប់និយាយជាមួយថាម៉េច? ឥឡូវម៉េច? ធ្វើអី ដឹងខ្លួនឯងហើយ…!”។
អ្នកលក់អនឡាញល្បីឈ្មោះរូបនេះ បញ្ជាក់ថា នៅក្នុងទំនាក់ទំនងគ្នា ពួកនាងបាននិយាយ និងព្រមព្រៀងគ្នា ដោយសុំមិនឲ្យគូស្នេហ៍ ថតឈុតផ្អែមល្ហែមដូចនេះ ព្រោះនាងពិបាកធ្វើចិត្ត។ តែជាក់ស្ដែង ស្រាប់តែនាងបានឃើញ គូស្នេហ៍នាងទៅថើបគ្នាស្អិតរមួតជាមួយនារីផ្សេង បើទោះនោះជាការសម្ដែងក៏ដោយ ប៉ុន្តែនាងទទួលយកមិនបាន។
នាងថ្លែងថា "ខ្ញុំធ្លាប់និយាយតាំងពីស្រឡាញ់គ្នា ថាមិនឲ្យថតឈុតបែបនេះទេ អ្នកក៏ឆ្លើយថា "សន្យា" តែចុងក្រោយអ្នកធ្វើអីចឹង សួរថា ពេលខ្ញុំឃើញ ចិត្តខ្ញុំឈឺអត់!”។ នៅសារមួយផ្សេងទៀត ភាគីខាងស្រីលើកឡើងថា "ចប់ត្រឹមហ្នឹងចុះ…” ដោយបានធ្វើឲ្យមានការភ្ញាក់ផ្អើលពីអ្នកតាមដានពួកគេទាំងពីរ។
ងាកមកខាងតារាចម្រៀងវិញ ក្រោយពីជ្រុលជ្រួស រហូតធ្វើឲ្យគូស្នេហ៍ខឹង សាមីខ្លួន សុភិទិ បានបង្ហោះសារតបវិញដែរនៅយប់មិញនេះ ដោយលោកលើកឡើងក្នុងន័យថា រឿងបានកើតទៅហើយ មិនអាចកែប្រែអ្វីទេ មានតែបណ្ដោយតាមពេលវេលា។ លោកសរសេរថា "បណ្ដោយតាមពេលវេលា បណ្ដែតតាមព្រេងវាសនាចុះ ខ្ញុំចុះចាញ់គ្រប់យ៉ាង!”។
បន្ទាប់ពីចេញសារបែបនេះ គេឃើញមានអ្នកគាំទ្រខ្លះបានចូលទៅសរសេរសារលើកទឹកចិត្ត និងថាខាងស្រី គួរតែយោគយល់ ព្រោះដឹងហើយថា សង្សាររបស់ខ្លួន គឺជាអ្នកសិល្បៈ។យ៉ាងក៏ដោយនៅប៉ុន្មានម៉ោងបន្ទាប់ គេឃើញខាងប្រុសបានចេញសារថ្មីមួយទៀត ដែលស្ដែងពីការដឹងកំហុសរបស់ខ្លួន ក្នុងនោះលោកថា នឹងមិនឲ្យកើតមានជាលើកទី២ទៀតនោះទេ។
ក្រោយពីរៀបរាប់អស់រៀងខ្លួន មកទល់ពេលនេះ គេមិនទាន់ឃើញភាគីទាំងសងខាង អធិប្បាយអ្វីទៀតនោះទេ ពិសេសខាងស្រី មិនទាន់ដឹងថាទទួលយកការសារភាពកំហុសរបស់ខាងប្រុសឬអត់ទេ និងក៏មិនដឹងពួកគេសម្រេចចែកផ្លូវគ្នាហើយក៏មិនដឹងដែរ។
ប៉ុន្តែតាមមហាជនកត់សម្គាល់កន្លងមក ពួកគេឈ្លោះ ខឹងគ្នា ចង់បែកគ្នា ច្រើនដឹងមកហើយ ប៉ុន្តែពួកគេនៅតែត្រូវគ្នាដដែលនៅដំណាក់កាលចុងក្រោយ៕