• 2023-09-01 12:18:22
  • ព័ត៌មាន

គូម៉ា បង្ហាញវត្ដមាននៅក្នុងគ្រួសារហ្គាឡាក់ស៊ីភ្លាម ជូនកាដូបទចម្រៀងអ្នកគាំទ្រភ្លែត!

  • 2023-09-01 12:18:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រឡូកក្នុងអាជីពចម្រៀងជាង ១៥ឆ្នាំ ហើយធ្លាប់ជ្រកក្រោមទ្រនំផលិតកម្មថោន អស់រយៈពេលជាច្រើនឆ្នាំទៀតនោះ នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ គូម៉ា បានចុះកុងត្រាផ្លូវការជាមួយផលិតកម្មហ្គាឡាក់ស៊ី ដោយនាំមកនូវចំណងដៃបទចម្រៀងមនោសញ្ចេតនាមួយបទភ្លាមៗតែម្ដង។

តំណាងផលិតកម្មហ្គាឡាក់ស៊ី និងលោកគូម៉ា ផ្ទាល់ បានបញ្ជាក់ថា កុងត្រាដែលចុះនៅថ្ងៃនេះមានរយៈពេលមិនក្រោម ៥ឆ្នាំ ខណៈដែលស្នាដៃនិពន្ធ និងបទចម្រៀងមួយចំនួនត្រូវបានលោកធ្វើរួមគ្នាជាមួយផលិតកម្មបានមួយចំនួនហើយ ដើម្បីត្រៀមបម្រើអារម្មណ៍ប្រិមិត្ដ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានជាច្រើនស្ថាប័ន គូម៉ា ថានៅម៉ោងប្រហែល ៨ព្រឹក ថ្ងៃទី២ ខែកញ្ញា បទចម្រៀងក្រោមចំណងជើងថា៖ “មនុស្សថោកទាបដូចបង” ដែលជាស្នាដៃពនិពន្ធ និងច្រៀងដោយលោកផ្ទាល់ នឹងចេញនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មហ្គាឡាក់ស៊ីជាលើកដំបូងក្នុងនាមលោកជាតារាចម្រៀងប្រចាំផលិតកម្មម្នាក់។

លោក គូម៉ា៖ “ខ្ញុំរំភើប ហើយសប្បាយចិត្ដដែលឃើញមានការស្វាគមន៍ខ្ញុំយ៉ាងកក់ក្ដៅបែបនេះ…ហើយវាជាឱកាសដែលខ្ញុំបានរួមចំណែកជាមួយបងៗតារាច្រៀងល្បី និងប្អូនៗតារាចម្រៀងពោពេញដោយសមត្ថភាព។ និយាយទៅខ្ញុំមិនខ្លាចការប្រកួតប្រជែងប្រជាប្រិយអីនៅក្នុងក្រុមនោះទេ ព្រោះយើងនៅក្នុងគ្រួសារតែមួយ ហើយត្រូវមានគ្រប់រស់ជាតិ(បទចម្រៀង) ដើម្បីបងប្អូនអ្នកស្ដាប់”។

សូមបញ្ជាក់ថា ផលិតកម្មហ្គាឡាក់ស៊ីរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបចំសន្និសីទសារព័ត៌មាន និងធ្វើពិធីទទួលស្វាគមន៍សមាជិកថ្មី គឺតារាចម្រៀង គូម៉ា យ៉ាងកក់ក្ដៅ អមដោយតារាចម្រៀងក្នុងផលិតកម្មជាច្រើនរូបមានដូចជា៖ លោក សេង វណ្ណៈ ហៅNakfake និងលោក វង្ស ថាណាន់ ជាដើម នៅសណ្ឋាគារ សាន់ &មូន រាជធានីភ្នំពេញ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី