• 2023-09-17 07:24:26
  • ព័ត៌មាន

ស្ងាត់ៗ គង់ ច័ន្ទស្រីមុំ បោះមួយជំហ៊ានទៀតលើមុខជំនួញ បន្ថែមលើអាជីពសិល្បៈដែលកំពុងរវល់ខ្លាំង

  • 2023-09-17 07:24:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើទោះបីមានមុខជំនួញច្រេីន នៅក្នុងដៃក្តី តែតារាស្រីពូកែខាងរកស៊ី គង់ ច័ន្ទស្រីមុំ និងស្វាមី នៅតែចង់បង្កេីតជំនួញថ្មីៗ។ ជាក់ស្តែង គង់ ច័ន្ទស្រីមុំ ទេីបតែសម្ពោធហាងតែគុជថ្មី ដែលមានឈ្មោះថា “Momo Colatea” សាខាបឹងស្នោ ជាលេីកដំបូង និងគ្រោងពង្រីកជាច្រេីនសាខាទៀត។

ប្រាប់អ្នកសារព័ត៌មាននៅក្នុងពិធីសម្ពោធបើកហាងថ្មី តារាស្រីសាច់ចាំ គង់ ច័ន្ទស្រីមុំ ថា នេះជាតែគុជដំបូង ដែលនាង បានបង្កេីតរស់ជាតិដោយខ្លួនឯង Momo Collatea ដែលជាតែគុជដំបូងគេបង្អស់មានសារជាតិ Collagen ចម្រាញ់ចេញពីខ្លាញ់ត្រីសុទ្ធ 100% អាចញ៉ាំបានគ្រប់វ័យ ហើយវាមានរសជាតិឆ្ងាញ់ និងមានអត្ថប្រយោជន៍ធ្វើឲ្យស្បែកស្អាតទៀតផង។

ក្នុងឱកាសនោះ គង់ ច័ន្ទស្រីមុំ ក៏បានអគុណចំពោះដៃគូរអាជីវកម្ម លោកស្រី ស៊ិន មួយគៀង ដែលបានផ្ដល់ទំនុកចិត្ត និងជឿជាក់លើ franchise របស់នាង ហើយសង្ឃឹមថា ការជាវនូវ franchise នេះ នឹងធ្វើឲ្យអាជីវកម្មរបស់គាត់ ទទួលបានជោគជ័យ មានភាពរលូនទៅមុខ និងមានការគាំទ្របន្ថែមទៀត។

តារាសម្ដែង និងម៉ូដែល គង់ ច័ន្ទស្រីមុំ គេ​សង្កេត​ឃើញ​មមាញឹកខ្លាំងក្នុងការងារសិល្បៈផង និងការងាររកស៊ី​ផង ដោយ​កន្លង​ទៅ​អ្នកនាង​មាន​ហាងលក់សម្ភារៈឈ្មោះmomo ហើយ​ថ្មីៗ​នេះ​ទៀតអ្នកនាង លូកកាន់តែជ្រៅក្នុងការរកស៊ី​៕

ជិន សុភ័ក្ដ្រ

មតិយោបល់