• 2023-09-28 06:21:55
  • ព័ត៌មាន

ប្លែក! ២ថ្ងៃនេះ ផេនខេក បញ្ចេញរូបថតស្និទ្ធស្នាលជាមួយបុរសសង្ហារ ក្នុងឈុតមង្គលការជាប់ៗគ្នា

  • 2023-09-28 06:21:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងមាឌយក្ស ផេនខេក បានបញ្ចេញរូបថតជាច្រើនសន្លឹកនៅថ្ងៃនេះ និងម្សិលមិញ ជាមួយនឹងបុរសសង្សារ ដែលអ្នកគាំទ្រខ្លះសង្ស័យថាគូស្នេហ៍ថ្មី និងខ្លះថាគ្រាន់តែថតសម្ដែងក្នុងឈុតណាមួយ នៃសាច់រឿងប៉ុណ្ណោះ។ អ្វីដែលគេកាន់តែចាប់ភ្លឹកទៀតនោះ គឺផេនខេក បានពោលពាក្យក្នុងន័យស្នេហាជាច្រើនភ្ជាប់ជាមួយរូបថតទាំងនោះ។

តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួន ផេនខេក និយាយថា៖ “សេចក្តីស្រលាញ់គួរតែកើតចេញពីចិត្ត មិនមែនចេញពីសម្បុរ មិនមែនចេញពីរូបរាងកាយនោះទេ សេចក្តីស្រលាញ់ពិតប្រាកដ គេអត់វិនិច័្ឆយ នូវអ្វីដែលជារូបរាងនោះទេ គឺគេគិតលើ ចិត្ត និងគំនិត”។

បើទោះបីជាតារាភេទទី៣ ប៉ុន្ដែផេនខេក បានកែទេទ និងសម្រស់ដោយចំណាយលុយជាច្រើនដើម្បីបំពេញក្ដីស្រម៉ៃរបស់ខ្លួនចង់ក្លាយជាមនុស្សស្រីពិតប្រាកដ ហើយមានគូជីវិតដូចនារីដទៃដែរ។ គេនៅចាំបានថា ប្រហែល ១ឆ្នាំមុន ផេនខេក បានចំណាយលុយខ្ទង់ម៉ឺនដុល្លារ ដើម្បីរៀបការជាមួយបុរសម្នាក់ ប៉ុន្ដែក៏ចែកផ្លូវគ្នាទៅវិញ ក្រោយពីរៀបការមិនបានប៉ុន្មានសប្ដាហ៍ផង៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី