• 2023-10-06 04:36:02
  • ព័ត៌មាន

កំពូលខ្សែភាពយន្ដទាំង៥ នឹងមកអង្រួនផ្ទាំងទស្សនីយភាព នៅដើមឆ្នាំ ២០២៤

  • 2023-10-06 04:36:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ទាំងទស្សនីយភាពដ៏ត្រជាក់ភ្នែក ដែលអ្នកគាំទ្រកំពុងទន្ទឹងរងចាំអស់រយះពេលជាយូ ជាមួយខ្សែភាពយន្ដភាគបន្ទាប់ នឹងបង្ហាញខ្លួនអង្រួនចិត្តលើអេក្រង់ធំស្រឡះក្នុងសាលរោកុន ក្នុងឆ្នាំ២០២៤ប៉ុន្មានខែខាងមុខនេះ។ ដូច្នេះថ្ងៃនេះ Sabay សូមលើក យកកំពូលខ្សែភាពយន្ដខ្នាតធំរបស់អាមេរិកចំនួន ៥រឿង។

១.Kung Fu Panda 4

ស៊េរី Kung Fu Panda របស់ DreamWorks Animation ដែលដឹកនាំការផលិតដោយ Mike Mitchell នឹងគ្រោងចាក់បញ្ចាំង Kung Fu Panda 4 នៅដើមឆ្នាំ២០២៤ ពោលគឺនៅថ្ងៃទី ៣ មិនា។ រឿងនេះមានការចូលរួមបញ្ជូលសំឡេងដោយ Jack Black, Angelina Jolie, Jackie Chan, Seth Rogen, Lucy Liu, Dustin Hoffman, and David Cross

២. Joker: Folie à Deux

សម្រាប់ឆ្នាំ ២០២៤ Joker: Folie a Deux នឹងគ្រោងបង្ហាញខ្លួននៅថ្ងៃទី ៤ តុលា ក្រោមស្នាដៃដឹកនាំផលិត ដោយផលិតករ Todd Phillips និង មានការចូលរួមដោយកំពូលតារាល្បីៗ Joaquin Phoenix, Lady Gaga, Brendan Gleeson, Zazie Beetz, Catherine Keener, Jacob និងតារាស្រីHarley Quinn

៣.Deadpool 3

Deadpool 3 គ្រោងចាក់បញ្ចាំងនៅថ្ងៃទី៣ ឧសភា។ រឿងនេះក៏មានចូលរួមពីសំណាក់តារាល្បីៗដូចជាRyan Reynolds, Hugh Jackman, and Leslie Uggams។

៤.Mission: Impossible - Dead Reckoning, Part Two

កំពូលតារាសម្ដែង Tom Cruise, Ving Rhames, Henry Czerny, Simon Pegg, Rebecca Ferguson, Vanessa Kirby, Hayley Atwell, Shea Whigham, Esai Morales, និង Pom Klementieff រួមស្នាដៃគ្នា អង្រួនទស្សនីយភាពជូនសម្រាប់អ្នកគាំទ្រ ក្នុងរឿង Mission: Impossible - Dead Reckoning, Part Two ដែលគ្រោងចាក់បញ្ចាំងថ្ងៃទី ២៨ មិថុនា។

៥.Despicable Me 4

រយៈពេលពីរឆ្នាំបន្ទាប់ពីបង្ហាញខ្លួនចុងក្រោយនៅក្នុងសិទ្ធិផ្តាច់មុខនេះ ភាពយន្ត Minions: The Rise of Gru, Despicable Me នឹងត្រលប់ទៅស៊េរីខ្សែភាពយន្ដកម្រិតខ្ពស់ គ្រោងបង្ហាញខ្លួននៅ ថ្ងៃទី ៣ កក្ដដា ដែលដឹកនាំផលិតដោយ Chris Renaud, Patrick Delage៕

កេសរ

មតិយោបល់
អត្ថបទពេញនិយម