• 2023-10-16 03:28:54
  • ព័ត៌មាន

មិនលាក់លៀម Taylor swift បណ្ដើរគ្នាជាមួយកីឡាករម្នាក់តាមសាធារណៈសង្ស័យជាមិត្តប្រុសថ្មី

  • 2023-10-16 03:28:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមប្រភពព័ត៌មានអន្តរជាតិបានឱ្យដឹងថាបន្ទាប់ពី Taylor បែកបាក់គូស្នេហ៍ចាស់ ថ្មីៗនេះគូស្នេហ៍ថ្មីរបស់ Taylor Swift ដែលត្រូវបានស្គាល់ថាជាអ្នកលេងបាល់ឱប មានកម្ពស់ ២ ម៉ែត្រ និងមានអាយុស្របាលគ្នាទៅនឹង Taylor ហាក់បង្ហាញសកម្មភាពសិ្នទ្ធស្នាលគ្នាយ៉ាងខ្លាំងនៅតាមសាធារណៈ។

ក្រៅពីតន្ត្រី ជីវិតផ្ទាល់ខ្លួនរបស់ Taylor Swift តែងតែជាប្រធានបទដែលចាប់អារម្មណ៍ជាសាធារណៈ។ បន្ទាប់ពីបែកគ្នាជាមួយមិត្តប្រុស Joe Alwyn ដ៏យូររបស់នាង Taylor Swift បានណាត់ជួបជាមួយតារាចម្រៀងដ៏ល្បី Matt Healy ក្នុងខែឧសភា ឆ្នាំ 2023 ប៉ុន្តែ "បានបែកគ្នា" បន្ទាប់ពីបានត្រឹមតែ ១ ខែ។ មកដល់ពេលនេះ មិត្តប្រុសថ្មីរបស់ Taylor Swift ត្រូវបានគេទម្លាយឲ្យដឹងហើយ គឺកីឡាករបាល់ឱប Travis Kelce

កាលពីល្ងាចថ្ងៃទី ១៤ ខែតុលា Taylor Swift និង Travis Kelce ត្រូវបានគេឃើញកាន់ដៃគ្នាជាសាធារណៈនៅតាមផ្លូវក្នុងទីក្រុង New York ប៉ុន្មានម៉ោងមុនពេលពួកគេបង្ហាញខ្លួនជាមួយគ្នាក្នុងកម្មវិធី Saturday Night Live ។ ទោះបីជាគូស្នេហ៍មួយគូនេះ មិនទាន់បានបញ្ជាក់ជាផ្លូវការពីទំនាក់ទំនងរបស់ពួកគេក៏ដោយ ប៉ុន្តែកាយវិការស្នេហាដែលពួកគេផ្លាស់ប្តូរគឺជាភស្តុតាងច្បាស់លាស់បំផុត។

Travis Kelce បានបង្ហើបថាគាត់បានចាប់ផ្តើម "ចែចង់" ជាមួយ Taylor Swift កាលពី ២ ខែមុន។ ថ្មីៗនេះ តារាចម្រៀងស្រីដ៏ល្បី និងមិត្តភក្តិរបស់នាង ត្រូវបានគេសង្កេតឃើញជាញឹកញាប់ទៅកីឡដ្ឋាន ដើម្បីលើកទឹកចិត្ត Travis Kelce ។ Taylor Swift រឹតតែស្និទ្ធស្នាលជាមួយ Donna Kelce ដែលជាម្តាយបង្កើតរបស់កីឡាកររូបនេះ៕

កេសរ

មតិយោបល់