• 2023-10-16 03:53:00
  • ព័ត៌មាន

ស្វាគមន៍ការវិលមកវិញ! Soojin នឹងបង្ហាញ​មុខថ្មី នាមជាតារាទោលក្នុងពេលឆាប់ៗ

  • 2023-10-16 03:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីសំងំលាក់ខ្លួនអស់រយៈពេលជាយូរ ពេលនេះលេចឮព័ត៌មានថា​ Soojin (អតីតសមាជិកក្រុម (G)I-DLE) កំពុង​ត្រៀម​ខ្លួនក្នុងការបង្ហាញ​មុខជាថ្មីនាមជាតារាទោល។

ផ្អែក​តាម​ការបញ្ជាក់របស់សារព័ត៌មាន SPOTVNEWS បានឲ្យដឹង​ថា​ តារាស្រីរូបនេះ​ បាន​ចុះ​កុងត្រាជាមួយនឹង​ក្រុមហ៊ុនថ្មី ហើយគ្រោងនឹង​ចេញ​មុខជាថ្មី នៅខែនេះ​ហើយ។ នេះគឺជាការវិលត្រឡប់ដំបូង​បង្អស់ ក្នុងវិស័យសិល្បៈ បន្ទាប់​ពី​ខកខានចេញ​មុខរយៈពេល ២ ឆ្នាំ និង​៨ខែ។

បញ្ជាក់ផងដែរថា Soojin បាន​ចាកចេញពីក្រុម កាលពីឆ្នាំ ២០២១ ដោយសារមាន​អាស្រូវជាប់ពាក់​ព័ន្ធ​នឹង​ករណីចម្រូងចម្រាសនៃអំពើហឹង្សាកាល​ពីនៅរៀន ទើប​ឈាន​ដល់​ការបញ្ចប់កុងត្រាជាមួយនឹង​ផលិតកម្ម CUBE។ នៅក្នុងឆ្នាំ ២០២២ នាខែកញ្ញា នាង​បានបញ្ចប់ការតស៊ូផ្នែកផ្លូវច្បាប់របស់នាង ហើយត្រូវបានគណៈកម្មាធិការអំពើហឹង្សាសាលារកឃើញថា មិនមានកំហុសទេ៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់