• 2023-10-24 04:34:44
  • ព័ត៌មាន

សម្ដីពិតពីអ្នកគាំទ្រ ក្រោយឃើញ ខេមរៈ សិរីមន្ដ និងភរិយា កៀកកើយគ្នានៅមុខផ្ទះ

  • 2023-10-24 04:34:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងប្រុសលំដាប់កំពូល នៃផលិតកម្ម Galaxy ខេមរៈ សិរីមន្ដ តែងតែបង្ហាញភាពស្និទ្ធស្នាលជាមួយភរិយា និងកូនៗ ទន្ទឹមនឹងការងារមនុស្សធម៌ និងចម្រៀងរបស់ខ្លួននៅលើបណ្ដាញសង្គម។ ប៉ុន្ដែថ្មីៗនេះ មហាជន ជាពិសេសអ្នកគាំទ្រ បានចាប់អាមរ្មណ៍លើវីដេអូឃ្លីបខ្លីមួយបង្ហាញពីក្ដីសុខ និងភាពផ្អែមល្ហែមរបស់លោក និងភរិយា។

តាមរយៈគណនីហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងវ័យជ្រេ ខេមរៈ សិរីមន្ដ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ រូបលោក និងភរិយា បានអង្គុយនៅមុខផ្ទះនិយាយសាកសងគ្នា ព្រមទាំងបានថើបគ្នានៅមុខកាមេរ៉ាទតផង។ ក្រោយពីឃើញភាពផ្អែមល្ហែមបែបនេះ មានអ្នកគាំទ្រម្នាក់និយាយថា៖ “មើលយូរទៅដូចបងប្អូន មុខស្រដៀងគ្នា”។

រូបថត៖ ហ្វេសប៊ុក ខេមរៈ សិរីមន្ដ

លោក ខេមរៈ សិរីមន្ដ ដែលមានគោរមងារជាឧកញ៉ា ត្រូវបានគេមើលឃើញថា បើទោះបីជាលោកមិនសូវសម្រុកចេញបទចម្រៀង ប៉ុន្ដែនៅតែមានអ្នកស្រឡាញ់ គាំទ្រ និងចូលចិត្ដស្ដាប់បទចម្រៀងរបស់លោក។ រីឯមុខជំនួញវិញ ក៏កាក់កបខ្លាំង ធ្វើឲ្យលោកមមាញឹកខ្លាំងទាំងការងារក្នុងផលិតកម្ម Galaxy និងកាងាររកស៊ីផ្ទាល់ខ្លួន ប៉ុន្ដែលោកនៅឆ្លៀតផ្ដល់ក្ដីសុខ បង្ហើតភាពផ្អែមល្ហែមឲ្យភរិយា និងកូនៗរហូត៕

ជិន សុភ័ក្ដ្រ

មតិយោបល់