• 2023-10-27 05:50:30
  • ព័ត៌មាន

យប់មិញ លេចមុខតារាចម្រៀង៤ ដួង ក្នុងពេលតែមួយ ផ្អើលអ្នកគាំទ្រនៅផ្សារទំនើបជីបម៉ុង

  • 2023-10-27 05:50:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងវ័យក្មេង៤ ដួង និងជាអតីត Top ៤ នៃកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodia Idol រដូវកាលទី៤ គឺលោក លីម តិចម៉េង ថុល សុភិទិ ស៊ឹម ច័ន្ទពន្លឺ និងលោក នាង ដាវីន បានអង្គ្រួនបេះដូងអ្នកគាំទ្រជាថ្មីកាលពីយប់មិញនៅផ្សារជីបម៉ុង២៧១។

តាមរយៈការប្រគំតន្ដ្រីអបអរសាទរ ក្នុងឱកាសសម្ពោធជាផ្លូវការនូវផលិតផលថ្នាំដុសធ្មេញ និងទទួលលោក ស៊ឹម ច័ន្ទពន្លឺ ជាទូតសុច្ឆន្ទៈ នៃផលិតផលថ្មីរបស់ម៉ាដាមដា នេះ តារាចម្រៀងទាំង៤ ដួង បានឡើងឆាកចម្រៀង និងរាំចាក់ក្បាច់ព្រមគ្នាតែម្ដង ដែលធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រ ស្រែកហោរកញ្ចៀវផ្អើលពេញផ្សារកាលពីយប់ថ្ងៃទី២៦ ខែតុលា។

ដើម្បីអបអរដល់ដៃគូចម្រៀងរួមជំនាន់ ជាពិសេសក្នុងឱកាសដែលលោក ស៊ឹម ច័ន្ទពន្លឺ ជាវេជ្ជបណ្ឌិតទន្ដសាស្ដ្រផង និងជាអ្នកចម្រៀងផង ចាប់បានឱកាសការងារថ្មីផង ពួកគេបានផ្ដល់ការដូរជាបទចម្រៀងរួមគ្នាជាច្រើនបទ។ ទន្ទឹមគ្នានោះ លោក ស៊ឹម ច័ន្ទពន្លឺ ដែលទើបក្លាយជាទូតសុច្ឆន្ទៈ ប្រកាសថានឹងចាប់ផ្ដើមចូលរួមធ្វើសកម្មភាពមនុស្សធម៌ និងជួយសង្គមជាមួយម៉ាដាមដាជាច្រើនគម្រោងទៀតផង។

សូមរំលឹកថា ក្រៅពីតារាចម្រៀងប្រុសវ័យក្មេងទាំង៤ ដួង គេក៏ឃើញវត្ដមានតារាសម្ដែង ពិធីករ-ពិធីការិនី ព្រមទាំងតារាTiktok ល្បីៗ ក៏បានចូលរួមក្នុងឱកាសសម្ពោធផលិតផលថ្នាំដុសធ្មេញ និងបង្ហាញមុខទូតសុច្ឆន្ទៈដែលជាតារាចម្រៀងល្បីមួយរូប គឺលោក ស៊ឹម ច័ន្ទពន្លឺ ដែរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់