• 2023-11-03 03:14:15
  • ព័ត៌មាន

Bang Si Hyuk ទម្លាយដើមហេតុដាក់ឈ្មោះ "'Hitman Bang" និងក្រុមហ៊ុន "Big Hit"

  • 2023-11-03 03:14:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ Bang Si Hyuk និង J.Y. Park បាន​ចូលរួម​កម្មវិធី "You Quiz on the Block” ដែលជា​ពេល​សម្លាញ់ចាស់ទាំងពីរ រម្លឹក​អនុស្សាវរីយ៍ល្អៗជា​ច្រើនកាល​ពីអតីតកាល ក៏ដូចជា រឿងរ៉ាវមួយចំនួន ដែលពុំធ្លាប់បាន​ទម្លាយកន្លងមក។

លោក Bang Si Hyuk បាន​លើកឡើង​ថា៖ «ជាដំបូង មុនពេល​បង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន ខ្ញុំគឺជាផលិតករបទចម្រៀងនៅក្រុមហ៊ុនបង Jinyoung (JYP) ខ្ញុំមានអារម្មណ៍ថា ខ្ញុំអាច​នឹង​ទៅរួចប្រសិន​បង្កើតក្រុមហ៊ុនខ្លួនឯង ដូច្នេះខ្ញុំ​ក៏ប្រកាន់ជំហរឯករាជ្យខ្លួនឯងតែម្ដង។ ចំណែក​ឈ្មោះក្រៅដែល បង Jinyoung ដាក់ឲ្យខ្ញុំនោះគឺ “Hitman” អ៊ីចឹងខ្ញុំ​ក៏យកពាក្យ “Hit” ពីឈ្មោះហ្នឹងផ្គួបជាឈ្មោះក្រុមហ៊ុន “Big Hit Entertainment” សម្រាប់ន័យថា “hit it big”។ ប៉ុន្តែឥឡូវ វាក្លាយទៅជា HYBE ហើយ។»

J.Y. Park ក៏បានបន្ថែម៖ «នៅអាមេរិក យើងត្រូវដើរជុំវិញការណែនាំខ្លួនគ្រប់ពេល ពេលចេញផ្សាយ ឌីស (CD) ម្ដងៗ។ ត្រកូលរបស់ Si Hyuk គឺ 'Bang' ប៉ុន្តែវាហាក់ដូចជាមិនមានផលប៉ះពាល់អ្វីនោះទេ»។

Bang Si Hyuk បានស្រែកឡើងថា៖ «ខ្ញុំក៏ត្រូវបានគេចំអកដែរ ដោយសារតែពាក្យ 'bang' នោះ ដូចសំឡេង «បាញ់» ដូច្នេះបង Jiyoung ក៏និយាយថាយើងគួរតែប្រើវាទៅ»។ ទោះបីជាពេលនោះ លោកមានអារម្មណ៍ររាងអៀនៗ ប៉ុន្តឈ្មោះនេះពិតជាល្អ និងពេញដោយសមត្ថភាព ទើបពួកគេសម្រេចយក Hitman និងភ្ជាប់ជាមួយ Bang តែម្ដង។

ជំនួបលើកនេះពិតជា​មាន​ន័យបំផុត ព្រោះក្រៅពីនាំឲ្យមិត្តសម្លាញ់ នាក់បានជួបគ្នា កម្មវិធីក៏បាន​បង្កជាភាពរីករាយ និងអត្ថន័យរយលានសម្រាប់អ្នកទស្សនា ពិសេសអ្នកគាំទ្ររបស់ មេដឹកនាំក្រុមហ៊ុនកម្សាន្តយក្សប្រចាំកូរ៉េខាងត្បូងទាំង ២ គឺ JYP និង HYBE ដែរ៕

ប្រភព៖ Allkpop អត្ថបទ៖ ធារី

មតិយោបល់