• ព្រហស្បតិ៍, 19 ធ្នូ 2024 07:35
  • ចម្រៀង

MV “កុលាប មានបន្លា” របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ទើបចេញក្ដៅៗជាផ្លូវការនៅមុននេះបន្ដិច

  • ព្រហស្បតិ៍, 19 ធ្នូ 2024 07:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្វីដែលជាការទន្ទឹងរង់ចាំស្ដាប់ MV ពេញ នៃបទ “កុលាប មានបន្លា” ដែលបកស្រាយដោយកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានមកដល់ហើយ។ នៅមុននេះបន្ដិច ពោលគឺនៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានចេញMV នេះជាផ្លូវការនៅលើPage របស់ខ្លួនហើយ។

សំឡេងដ៏ក្រអួន អមដោយកាយវិការស់រវើករបស់តារាចម្រៀងជើងចាស់ ព្រាប សុវត្ថិ នៅក្នុងMV បទថ្មី “កុលាបមានបន្លា” កំពុងធ្វើឲ្យហ្វេនៗសម្រុកចូលស្ដាប់ និងទស្សនា ដោយអ្នកខ្លះបានកោតសរសើរនូវទឹកដមសំឡេងរបស់លោក និងខ្លះនិយាយថា IDOL ព្រាប សុវត្ថិ កាន់តែចាស់កាន់តែខ្លឹម និងគួរឲ្យស្រឡាញ់។

តាមរយៈ MV ថ្មី ក្រោមចំណងជើងថា “កុលាប មានបន្លា” នេះ ឧកញ៉ា ព្រាប សុវត្ថិ ដែលជាម្ចាស់សំឡេងផ្ទាល់ក៏ធ្លាប់បានបញ្ចេញនូវឈុតខ្លះៗលើបណ្ដាញសង្គមផ្ទាល់ខ្លួនដែរ ហើយទទួលបានការគាំទ្រច្រើនពីមហាជន។ ទន្ទឹមគ្នានោះក៏មានហ្វេនៗមួយចំនួន និយាយថាពួកគេទន្ទឹងរង់ចាំស្ដាប់បទចម្រៀងពេញក្នុងពេលឆាប់ៗ។

លឿនដូចបំណងហ្វេនៗ ស្រាប់តែថ្ងៃនេះផលិតកម្ម និងរូបឧកញ៉ា ព្រាប សុវត្ថិ ផ្ទាល់បានជូនកាដូរចុងឆ្នាំ២០២៤ ដល់ហ្វេនតាមរយៈបទចម្រៀង MV ដ៏ពីរោះមួយបទនេះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់