/CS-10/676d02dac2570_1735197360_medium.jpg)
- ព្រហស្បតិ៍, 26 ធ្នូ 2024 07:19
- ចម្រៀង
សូម្បីតែយក្ស ក៏ញាក់ទទ្រើតតាមក្បាច់រាំក្នុង MVថ្មី “កុលាបមានបន្លា” របស់ ព្រាប សុវត្ថិ ដែរ!
- ព្រហស្បតិ៍, 26 ធ្នូ 2024 07:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សូម្បីតែយក្ស ក៏ញាក់ទទ្រើតតាមក្បាច់រាំក្នុង MVថ្មី “កុលាបមានបន្លា” របស់ ព្រាប សុវត្ថិ ដែរ!
ចន្លោះមិនឃើញ
គេ អាចនិយាយបានថា MV ថ្មី បែបយុវវ័យល្បីចុងឆ្នាំ២០២៤ គឺបទ “កុលាបមានបន្លា”របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ។ គិតត្រឹមថ្ងៃទី២៦ ខែធ្នូ នេះ ចំនួនអ្នកចូលស្ដាប់ និងទស្សនានៅតែបន្ដកើនឡើងដល់ ២៦៧,៣៤៦,៨ដង ក្រោយចេញជាផ្លូវការបានត្រឹម ១សប្ដាហ៍។
ស្រពពេលគ្នានេះបុគ្គលល្បីៗមួយចំនួន ក៏បានប្រើបណ្ដាញសង្គមផ្ទាល់ខ្លួន ដើម្បីត្រាប់តាម ដោយរាំបញ្ចេញក្បាច់ផ្សេងៗគ្នា ជាមួយទឹកមុខដ៏សប្បាយរីករាយ ស្រដៀងទៅនឹងសកម្មភាព និងទឹកមុខរបស់ម្ចាស់សំនៀងដើមដែរ។
ត្រឹមយុវវ័យ និងបុគ្គលល្បីៗ មិនអស់ចិត្ដ ឥឡូវធ្លាយចេញដល់វីដេអូយក្សល្ខោនយកបទនេះទៅត្រាប់តាមទៀត។ មុនឡើងឆាកវាយហួនសម្ដែងជូនទស្សនិកជន យក្សល្ខោនមួយក្រុម បាននាំគ្នារាំយ៉ាងឡូយ ហើយស្រុះគ្នា ជាមួយនឹងបទដ៏ពេញនិយមនេះ។
ឃើញដូច្នេះលោក ព្រាប សុវត្ថិ ដែលជាម្ចាស់បទ ក៏បានចែករំលែកសកម្មភាពត្រាប់តាមនេះ ដោយពោលពាក្យថា៖ “សម្បីយក្ស ក៏ត្រូវគេបោកដែរ…កុលាបមានបន្លាមែន?”៕