/CS-10/676e4869bcb87_1735280700_medium.jpg)
- សុក្រ, 27 ធ្នូ 2024 06:46
- ចម្រៀង
MV បទ“កុលាបមានបន្លា” កំពុង Trending គេយកទៅរាំត្រាប់តាមពេញ Facebook និងTiktokរ
- សុក្រ, 27 ធ្នូ 2024 06:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
MV បទ“កុលាបមានបន្លា” កំពុង Trending គេយកទៅរាំត្រាប់តាមពេញ Facebook និងTiktokរ
ចន្លោះមិនឃើញ
MV បទ“កុលាបមានបន្លា” កំពុង Trending ត្រូវបានគេយកទៅរាំត្រាប់តាមពេញបណ្តាញទំនាក់ទំនងសង្គម Face-book និងTikTok ស្រពពេលដែលអ្នកខ្លះ បានយកចម្រៀងមួយបទនេះ ទៅច្រៀង Cover ថែមទៀត។
ជាមួយនឹងចង្វាក់ mix បែបប្រជាប្រិយលាយសម័យ “កុលាបមានបន្លា” ដែលច្រៀងដោយតារាចម្រៀងជើងចាស់ ព្រាប សុវត្ថិ ទទួលបានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីផលិតកម្ម Galaxy Navatra បញ្ចេញវីដេអូចម្រៀងបទនេះជាផ្លូវការកាលពីសប្ដាហ៍មុន។ សាធារណជនជាច្រើន បាននាំគ្នាច្រៀងត្រាប់តាមនិងរាំលេង ចែករំលែកពេញបណ្តាញទំនាក់ទំនងសង្គម។ ក្នុងនោះ មានទាំងយុវវ័យ និងមនុស្សចាស់ថែមទៀតផង។
តាមរយៈវីដេអូខ្លីៗដែលម្ចាស់គណនីជាច្រើន បានចែករំលែកលើ Facebook និង Tik Tok មានខ្លះយកចម្រៀងដើមទៅច្រៀងត្រាប់លេង ខណៈខ្លះទៀតក៏យកចម្រៀងដែលបាន remix សាច់ភ្លេងរួចហើយ ទៅរាំកម្សាន្តលេង។
ផលិតកម្ម Galaxy Navatra ទើបតែបញ្ចេញ Full MV កាលពីថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២៤ ដោយមានពីរ version ពោលគឺបទប្រុស ច្រៀងដោយតារាចម្រៀង ព្រាប សុវត្ថិ និងបទស្រី ចៀងដោយ កញ្ញា តន់ ចន្ទសីម៉ា។ ទាំងពីរ Version សុទ្ធតែទទួលបានការចាប់អារម្មណ៍ខ្លាំងមិនចាញ់គ្នាឡើយ៕