- 2025-01-24 04:51:49
- ព័ត៌មាន
ត្រឹម ២ ថ្ងៃ បទថ្មី "J+0 ZERO III" របស់ តារារ៉េប វណ្ណដា មានមានចូលទស្សនា ជិត ៤លានដង
- 2025-01-24 04:51:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រឹម ២ ថ្ងៃ បទថ្មី "J+0 ZERO III" របស់ តារារ៉េប វណ្ណដា មានមានចូលទស្សនា ជិត ៤លានដង
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ តារារ៉េបល្បីល្បាញរបស់កម្ពុជា គឺ លោក វណ្ណដា បានចេញបទចម្រៀងថ្មីមួយ មានចំណងជើងថា “J+O Zero III’។ បទថ្មីនេះ បានចេញនៅក្នុងថ្ងៃកំណើត របស់តារារ៉េបនេះ នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥។
មកទល់ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៥នេះ ពោលគឺមិនទាន់បាន ២ ថ្ងៃស្រួលបួលផង បទ “J+O Zero III” របស់ លោក វណ្ណដា មានអ្នកចូលទស្សនារហូតដល់ទៅ ៣,៧ លាននាក់ នៅលើ Facebook។ បទនេះ ក៏មានអ្នកចូលទៅ react ជាង 288K និងអ្នកចូលទៅ comment 32,7K រួមទាំងអ្នកចូលទៅ share ចែករំលែកបន្ត ប្រមាណ 26K។
នេះជាតួលេខដ៏ច្រើន បង្ហាញពិការគាំទ្រយ៉ាងច្រើនលើសលប់ ពីសំណាក់អ្នកគាំទ្ររបស់ លោក វណ្ណដា ចំពោះបទចម្រៀងថ្មីរបស់លោក។ កាលពីពេលកន្លងទៅបទចម្រៀងរបស់ តារារ៉េបរូបនេះ តែងទទួលបានអ្នកចូលទស្សនាខ្ទង់លាននាក់ ជាប្រចាំ តួយ៉ាងដូចជាបទ “New Life” ចេញបាន ៣ សប្តាហ៍ មានអ្នកចូលទស្សនា ៤,៣ លាននាក់ និង បទ “អាមុំបងអើយ” ផ្ទុះខ្លាំង មានអ្នកចូលទស្សនា រហូតដល់ទៅ ១៦ លាននាក់ នៅលើ YouTube៕