• 2023-11-15 04:39:30
  • ព័ត៌មាន

ត្រៀមហើយឬនៅ? ជួបតារាល្បីៗជាច្រើនក្នុង «ការប្រគំតន្ត្រីបុណ្យភូមិមានជើងខេត្តក្រចេះ» ដើម្បីរួមគ្នាអបអរទិវាកុមារពិភពលោក

  • 2023-11-15 04:39:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាល្បីៗជាច្រើននឹងបង្ហាញវត្តមានក្នុងការប្រគំតន្រ្តីបុណ្យភូមិមានជើង ដែលជាអនុមហោស្រពសិល្បៈ នៃមហោស្រពសិល្បៈបុណ្យភូមិ (ប្រារព្ធខួប ១០ឆ្នាំ នៅឆ្នាំ ២០២៣) បង្កើតនិងរៀបចំដោយ ភ្លើងគប់ នៅលើទឹកដីខេត្តក្រចេះ។ «ការប្រគំតន្រ្តី បុណ្យភូមិមានជើង» នេះនឹងធ្វើឡើងនៅរាត្រីថ្ងៃទី១៩ ខែវិច្ឆិកា ដែលជាថ្ងៃចុងក្រោយនៃកម្មវិធី ចាប់ពីវេលាម៉ោង៦៖០០នាទីល្ងាច ដល់ម៉ោង៩៖៣០នាទីយប់ នៅឯទីធ្លាវិមានឯករាជ្យ។

វត្តមានរបស់សិល្បករជាច្រើនមានដូចជា៖ វណ្ណដា កេសរ សាយ ចំរើន សុភា ឆាឆា វណ្ណថាន សមុទ្រ(រ៉េនី តារា) វាយោ(ក្សត្រា) មិថុនា ក្រុម ប៉ូឡារិច ក្រុមពន្លឺព្រះចន្ទ និងក្រុមរបាំសហសម័យ ប្រាសាទ។

ការប្រគំតន្រ្តីនេះគឺធ្វើឡើងដើម្បីចូលរួមអបអរទិវាកុមារពិភពលោកដែលបាននុម័តអនុសញ្ញាស្តីពី សិទ្ធិកុមារនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៨៩ ដោយក្នុងនោះដែរ ប្រទេសកម្ពុជាបានផ្តល់សច្ចាប័ននៅឆ្នាំ១៩៩២។ នៅឆ្នាំនេះ តារាសិល្បះល្បីៗ នឹងមកចូលរួមជាមួយកុមារ យុវជន អាជ្ញាធរថ្នាក់ជាតិ​ ខេត្ត អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ មកពីវិស័យជាច្រើនក្នុងប្រទេសកម្ពុជា ដើម្បីចាប់ផ្តើមកម្មវិធីអបអរសាទរទិវាកុមារពិភពលោក ដើម្បីលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់កុមារ និងយុវជន រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃ១៧ ដល់១៩ ខែវិច្ឋិកា ឆ្នាំ២០២៣ នៅក្នុងខេត្តក្រចេះ។

បិទភ្នែក បើកភ្នែក ក៏ជិតដល់ថ្ងៃបុណ្យភូមិមានជើងខេត្តក្រចេះយើងហើយ។ រយ:ពេល ៣ថ្ងៃ នៃបុណ្យភូមិមានជើង អ្នកនឹងទទួលភាពសប្បាយរីករាយ និង ការសាទរនូវស្នាដៃសិល្បៈប្រចាំខេត្តក្រចេះ ការប្រកួតទេពកោសល្យ សិល្បៈពីប្អូនៗសិស្សវិទ្យាល័យ ការជិះទូកទស្សនាសត្វផ្សោត ទស្សនាតំបន់វប្បធម៍ប្រវត្តិសាស្រ្ដ លេងល្បែងប្រជាប្រិយ ភ្លក់អាហារឆ្ងាញ់ៗប្រចាំតំបន់ ​ ក្រាលកន្ទេលទស្សនាការសម្ដែងសិល្បៈគ្រប់ទម្រង់ និងការប្រគំតន្ដ្រីពីសំណាក់សិល្បករល្បីៗជាច្រើនរូប និងកម្មវិធីសប្បាយៗជាច្រើនទៀត។ ចាំអីទៀត! មកជួបគ្នានៅខេត្តក្រចេះទាំងអស់គ្នាណា!!!

កម្មវិធីដ៏ធំសម្បើមនេះ ប្រព្រឹត្តទៅបានដោយមានកិច្ចសហការរៀបចំដោយយូនីសេហ្វ និងជំនួយអភិវឌ្ឍន៍ប្រទេសអូស្រ្តាលី ខបត្ថម្ភដោយ កម្ពុអ៊ែរ៉ា សហការជាមួយ បារមី គាំទ្រដោយកម្មវិធីមូលនិធិរុងរឿង ក្រសួងបរិស្ថាន និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹងការសហការរៀបចំពីយុវជនស្ម័គ្រចិត្ត «ឡេឡេ ផ្សោត» ប្រមាណជាង ១០០នាក់។

មតិយោបល់