/65581ced419de_1700273340_medium.jpg)
- 2023-11-18 02:18:27
- ភាពយន្ត
ផលិតករចិត្តសឿង លៀក លីដា ហ៊ានលក់ទ្រព្យយកលុយផលិតរឿង ដើម្បីក្ដីសង្ឃឹមថ្មីពីមហាជន
- 2023-11-18 02:18:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលិតករចិត្តសឿង លៀក លីដា ហ៊ានលក់ទ្រព្យយកលុយផលិតរឿង ដើម្បីក្ដីសង្ឃឹមថ្មីពីមហាជន
ចន្លោះមិនឃើញ
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ លេចដំណឹងថា ចាងហ្វាងផលិតកម្ម អិល ឌី លោក លៀក លីដា កំពុងដឹកនាំថតខ្សែភាពយន្ដថ្មីមួយទៀត គឺរឿង "យុវជនក្រោយសម័យអង្គរ" នៅលើកំពូលភ្នំគីរីរម្យ ខេត្ដកំពុងស្ពឺ ខណៈដែលមហាជនចង់ដឹងខ្លាំងលើប្រាក់ចំណូលពីរឿង "ប្រុសលក់ខ្លួន" ដែលទើបផ្ទុះខ្លាំងកាលពីពេលថ្មីៗនេះ។
យោងតាមប្រភពដែលស្និទ្ធនឹងផលិតករចិត្ដសឿងរូបនេះ ឲ្យដឹងថា មុនខ្សែភាពយន្ដ "ប្រុសលក់ខ្លួន" ឬRent boy ចេញជាផ្លូវការ លៀក លីដា បានលក់ទ្រពសម្បត្ដិផ្ទាល់ខ្លួនមួយចំនួនដើម្បីវិនិយោគបន្ថែម ព្រោះរឿងមួយនេះបានចំណាយលុយច្រើនជាងចំណូលពីទស្សនិកជន។ ប៉ុន្ដែលើកកម្ពស់វិស័យភាពយន្ដ និងការប្រកួតប្រជែងផ្នែកទីផ្សារជាមួយរឿងបរទេស លោកត្រូវលះបង់គ្រប់យ៉ាងដើម្បីវា។
នៅពេលធ្លាយដំណឹងនេះ ទើបគេឃើញលោក លៀក លីដា បានជិះកង់បី ឬតុតុ ទៅសម្ពោធរឿង"ប្រុសលក់ខ្លួន" ខណៈទស្សនិកជន និងអ្នកវិនិយោគជាមួយក្រុមហ៊ុន អិល ឌី ខ្លះជិះសុទ្ធតែរថយន្ដសេរីទំនើបទៅចូលរួមក្នុងកម្មវិធីនៅផ្សារទំនើបអ៊ីអន១ នៅថ្ងៃនោះ។ បើទោះបីជាបែបនេះ លោក លៀក លីដា ហាក់មានអារម្មណ៍ធម្មតា ដោយលោកបង្ហោះរូបជិះនៅលើកង់បីទៀត។
ប៉ុន្ដែជាទំនុកចិត្ដគេឃើញវិនិយោគទុនធំៗ ដូចជាលោក Lin Panha អ្នកវិនិយោគពីប្រទេសភូមាជាដើម បានដាក់ទុនជាមួយលោករាប់សិបម៉ឺនដុល្លារ ដោយឃើញភាពស្មោះត្រង់ និងស្រឡាញ់វិស័យភាពយន្ដរបស់លោកបែបនេះ។ គិតត្រឹមម៉ោង ៩ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ Sabay មិនទាន់អាចទាក់ទងលោក លៀក លីដា ពីទំហំប្រាក់ចំណូលពីការលក់សំបុត្រចូលទស្សនារឿង "ប្រុសលក់ខ្លួន" ថាបានប៉ុន្មាននៅឡើយដែរ ខណៈទស្សនិកជននៅបន្ដសម្រុកទៅទស្សនារឿងនេះនៅឡើយ។
ទោះជាយ៉ាងណាលោក លៀក លីដា ធ្លាប់បញ្ជាក់យ៉ាងខ្លីតាមបណ្ដាញសង្គមថា៖ "ខ្ញុំវិនិយោគគ្រាន់តែចង់បានភាពស្មើគ្នាខ្លះ ព្រោះរឿងមួយនេះខ្ញុំចំណាយលើសពីអ្នកគាំទ្រ តែអ្វីដែលខ្ញុំសង្ឃឹមគឺការគាំទ្រឡើងវិញនូវភាពយន្ដជាតិ"៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB