• 2023-11-19 08:08:02
  • ព័ត៌មាន

រកឃើញយុវជនដែលទទួលបានជ័យលាភីសិល្ប: ក្នុងកម្មវីធីបុណ្យភូមិមានជើងហើយ!!!

  • 2023-11-19 08:08:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីបុណ្យភូមិមានជើង​ ដេីម្បីអបអរទិវាកុមារពិភពលោក​ បានរៀបចំកម្មវិធីប្រឡងសមត្ថភាពសិល្ប: សំរាប់យុវជនដើម្បីអោយពួកគេបង្ហាញ និង សម្រេចគោលដៅនាថ្ងៃអនាគតរបស់ខ្លួន។ ក្នុងនោះការប្រកួតសមត្ថភាពសិល្ប:នេះមានការចូលរួម ប្រកួតរបាំ ពីសិស្សដែលមកពី ៣វិទ្យាល័យផ្សេងគ្នា ដូចជា វិទ្យាល័យខូវ ប៊ុនស៊ុន ក្រចេះក្រុង វិទ្យាល័យ ហ៊ុនសែន ក្រុងក្រចេះ និង វិទ្យាល័យ ព្រះកុសមៈ។ បន្ទាប់ពីធ្វើការប្រកួតលទ្ធផលនោះគឺ៖

  • ជ័យលាភីលេខ១: ក្រុមរបាំកាប់ក្របីផឹកស្រា ជាមួយប្រាក់រង្វាន់ ១,៨០០,០០០៛

  • ជ័យលាភីលេខ២: ក្រុមរបាំតូណៃទីន ជាមួយប្រាក់រង្វាន់ ១,២០០,០០០៛

  • ជ័យលាភីលេខ៣: ក្រុមរបាំក្ងោក ជាមួយប្រាក់រង្វាន់ ១,០០០,០០០៛

  • ជ័យលាភីលេខ៤: ក្រុមរបាំរស្មីដួងចន្ទ ជាមួយប្រាក់រង្វាន់ ៦០០,០០០៛

  • ជ័យលាភីលេខ៥: ក្រុមរបាំគែន ជាមួយប្រាក់រង្វាន់ ៦០០,០០០៛

  • ជ័យលាភីលេខ៦: ក្រុមរបាំណាំណាវ ជាមួយប្រាក់រង្វាន់ ៦០០,០០០៛

កម្មវិធីប្រកួតសិល្បៈនេះជាកម្មវិធីដែលបង្កើតឡើងសម្រាប់ សិស្សានុសិស្សដែលមានសម្ថភាព ដើម្បីយកទៅបង្ហាញអង្គវេទិការនិងមហាជនដែលមកទស្សនា អោយបានឃើញនូវសម្ធិផលដែលខ្លួនបានខិតខំកន្លងមក ហើយក៏ជាកម្មវិធីសិល្ប:មួយប្រព្រឹត្តឡើង ដើម្បីលើកទឹកចិត្តទៅដល់សិស្សានុសិស្សដែលបានដាក់ចិត្ត ដាក់កាយហាត់របាំនិងក៏ជាការដុះខាត់សមត្ថភាពសម្រាប់ជាផ្លូវនាពេលអនាគតរបស់ពួកគេ ជាពិសេសគឺបានចូលរួមចំណែកក្នុងការថែរក្សាវប្បធម៍ខ្មែរដ៏ផូរផង់នេះផងដែរ។

កម្មវិធីដ៏ធំសម្បើមនេះ ប្រព្រឹត្តទៅបានដោយមានកិច្ចសហការរៀបចំដោយយូនីសេហ្វ និងជំនួយអភិវឌ្ឍន៍ប្រទេសអូស្រ្តាលី ឧបត្ថម្ភដោយ កម្ពុអ៊ែរ៉ា សហការជាមួយ បារមី គាំទ្រដោយកម្មវិធីមូលនិធិរុងរឿង ក្រសួងបរិស្ថាន និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹងការសហការរៀបចំពីយុវជនស្ម័គ្រចិត្ត «ឡេឡេ ផ្សោត» ប្រមាណជាង ១០០នាក់។

មតិយោបល់