• 2023-12-12 04:37:51
  • ព័ត៌មាន

កម្ពុជាមានមោទកភាពបំផុត ពេលឃើញព្រះវត្តមានព្រះនាងតូច នរោត្តម ជេនណានៅចិនលើកនេះ

  • 2023-12-12 04:37:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះនាងតូច នរោត្តម ជេនណា បានធ្វើឲ្យកម្ពុជាមានមោទកភាពបំផុត ក្រោយទ្រង់បង្ហាញ​ព្រះវត្តមាន​ក្នុងកម្មវិធីមិត្តភាពដ៏ធំ​រៀបចំ​ឡើងនៅក្នុងប្រទេសចិន ដោយ​មាន​កម្ពុជា ម៉ាឡេស៊ី និងបណ្ដាប្រទេស​ក្នុងតំបន់ជាច្រើនទៀតចូលរួម។

កាលពីពេលថ្មីនាថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០២៣ ព្រះនាង​តូច នរោត្តម ជេនណា បាន​យាងចូលរួមក្នុងកម្មវិធីរបស់ទូរទស្សន៍ CCTV1 ដែលជាទូរទស្សន៍ជាតិដ៏ល្បីរន្ទឺរបស់ចិន។ ស្ថិតក្នុងឈុតប្រពៃណីបុរាណ​ខ្មែរ ទ្រង់សព្វព្រះរាជហឬទ័យ​លើកយក​បទ​ចម្រៀង «មាគា៌អង្គរ» មកច្រៀងជាភាសាខ្មែរ ព្រមដោយការសម្ដែងពីនាដការីរបាំដ៏ចំណានពីសាលារបាំនរោត្តមបុប្ផាទេវី រាំពត់ពែនយ៉ាងល្វតល្វន់លើឆាកកម្មវិធី ក្រោមព្រះកិច្ចដឹកនាំរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសូ ដែលក្លាយជាទស្សនីយភាពដ៏អស្ចារ្យជា​ប្រវត្តិសាស្ត្រមួយទៀត។ បន្ថែមពីលើឈុតឆាក​សម្ដែងមួយនេះ ព្រះនាង ក៏បាន​បកស្រាយចម្រៀងជាភាសាចិន ជាមួយនឹងកុមារៗជនជាតិចិន រួមគ្នាផងដែរ។

ជាក់ស្ដែង អ្វីដែល​កាន់តែជាទីរំភើប ព្រះនាងតូចអង្គនេះ​ក៏បាន ផ្ដល់ព្រះមហាកិត្តិយស ក្នុងការផ្ដល់នូវបទសម្ភាស​ជាមួយនឹង​ពិធីករ ពិធីការិនីចិន នូវអត្ថន័យពីក្បាច់របាំនីមួយៗ។ ការបង្ហាញ​នេះ​ កាន់តែធ្វើឲ្យពិភពលោកទាំងមូលស្គាល់ និងជ្រាប​កាន់តែច្បាស់​នូវ​ភាពអស្ចារ្យនៃរបាំបុរាណខ្មែរ ពិសេស​ព្រះនាងតូចរូបនេះ ក៏បាន​ធ្វើឲ្យប្រជាជនកម្ពុជា និងអន្តរជាតិស្ញប់ស្ញែងនឹងសមត្ថភាព ប្រកបដោយភាពវៃឆ្លាតរបស់ទ្រង់ដែរ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី