• 2023-12-13 03:34:45
  • ព័ត៌មាន

តារាចម្រៀងស្រី Beyonce ត្រូវអ្នកច្នៃម៉ូតជប៉ុន ចោទថាបានលួចចម្លងម៉ូតខោអាវ តាមខ្លួន

  • 2023-12-13 03:34:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងស្រី Beyonce ត្រូវបានអ្នករចនាម៉ូតជនជាតិជប៉ុនម្នាក់ធ្វើការលើកឡើងថា បានចម្លងម៉ូតសម្លៀកបំពាក់ បែបមនុស្សយន្ត តាមរូបគេ នៅពេលដែលនាងឡើងច្រៀងនៅ concert tour មួយ។

អ្នករចនាម៉ូតជនជាតិជប៉ុនម្នាក់នោះ មានឈ្នោះថា Hajime Sarayama ដែលរូបលោក បាននិយាយថា តារាចម្រៀង Beyonce បានលួចចម្លងម៉ូតខោអាវបែប មនុស្សយន្តរបស់លោក។ មិនតែប៉ុណ្ណោះ ជនជាតិជប៉ុនរូបនេះ ថែមទាំងបាននិយាយទៀតថា លោករីករាយនឹងសហការជាមួយ Beyonce លើការច្នៃម៉ូតខោអាវបែប robot នេះ ដោយនឹងរចនាអោយកាន់តែស្អាត និងទាក់ទាញជាងម៉ូតដែលមានស្រាប់នេះទៅទៀត។

យ៉ាងណាមិញ មានមតិមហាជនបានលើកឡើងនៅក្នុងបណ្តាញសង្គម Instagram ថា ម៉ូតសម្លៀកបំពាក់បែបមនុស្សយន្តនេះ មិនមានអ្នកណា ចម្លងអ្នកណាទេ Beyonce ក៏មិនខុសដែរ។ មហាជន បាននិយាយថា ម៉ូតសម្លៀកបំពាក់ robot គឺអ្នកទាំង ២ បានទទួលគំនិត inspired ពីភាពយន្តមួយនៅក្នុងឆ្នាំ ១៩២៧។ មកទល់ពេលនេះ តារាចម្រៀង Beyonce មិនទាន់បានធ្វើការឆ្លើយតបជាមួយនឹងការចោទប្រកាន់របស់ designer ជប៉ុន Hajime Sarayama នៅឡើយ៕

ប្រភព៖ Asiaone អត្ថបទ ៖ សង្ហា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី