• 2023-12-14 04:08:54
  • ព័ត៌មាន

កម្មវិធីធំៗមិនដែលខកខាន! តំណាងកម្ពុជា ខាត់ វៃហាំង ដឹកដៃ សិទ្ធីនីកា ដើរកម្រាលព្រំក្រហមលើទឹកដីថៃ

  • 2023-12-14 04:08:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្ដែងជួរមុខ មិនដែរបាត់មុខពីកម្មវិធីអន្តរជាតិធំៗ លោក ខាត់ វៃហាំង ដឹងដៃ ស្រីស្អាតតូចច្រឡឹង សិទ្ធី នីកា ចូលរួមក្នុងកម្មវិធី ប្រគល់ពានជ័យលាភី KAEN Film Festival 7 និងដើលើកម្រាលព្រំក្រហម បន្ទាប់ពីសាស្ត្រាចារ្យសកលវិទ្យាល័យសិល្បៈខន់គេន របស់ព្រះរាជាណាចក្រថៃ អញ្ជើញឱ្យចូលរួម តំណាងឱ្យសិល្បករសិល្បការិនី ព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងកម្មវិធី ប្រគល់ពានជ័យលាភី KAEN Film Festival 7 មានការអញ្ជើញចូលរួមពីសិល្បករសិល្បការិនី កម្ពុជា ថៃ ឡាវ ហើយកម្មវិធីមួយនេះ អាចនិយាយបានជាស្ពាន ក្នុងការណាត់ជួបរវាងសិល្បករ សិល្បការនីមកពីបណ្តារប្រទេសផ្សេងគ្នា ដើម្បីចែករំលែកបទពិសោធន៍សិល្បៈនៃការសម្តែង ជាពិសេសការជួបសំណេះសំណាលជាមួយសាស្ត្រាចារ្យ និងជាផលិតករជើងចាស់ មានបទពិសោធន៍យូឆ្នាំ។

បញ្ជាក់ផងដែរថា KAEN Film Festival7 ជាកម្មវិធីមហោស្រពភាពយន្ត លើកទី ៧ ដែលជាការប្រមូលផ្តុំកំពូលៗផលិតករភាពយន្តរបស់ថៃ និងឡាវ ដើម្បីចូលរួមចែករំលែក បណ្តុះបណ្តាល និងលើកកម្ពស់ឧស្សាហកម្មកុន។ ដំណើការសំខាន់ក្នងកម្មវិធីទាំងមូលរួមមាន ការប្រកួតប្រជែងការផលិតភាពយន្តរយៈពេលខ្លី ការជជែកពីវិស័យភាពយន្ត ដំណើរការផ្តួចផ្តើមឆ្អឹងរឿង ការបង្ហាញម៉ូត និងវប្បធម៍ថៃឡាវ ក៏ដូចជាការចូលរួមដើរលើកម្រាលព្រំក្រហមរបស់សិល្បករមកពីបណ្តារប្រទេសដែលចូលរួម៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

កេសរ

មតិយោបល់