• 2023-12-14 06:29:51
  • ព័ត៌មាន

ឧកញ៉ា ព្រាប សុវត្ថិ ចេញបទថ្មី "PAPA PSV" អមជាមួយ MV ស៊ីអារម្មណ៍ខ្លាំង

  • 2023-12-14 06:29:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧកញ៉ា ព្រាប សុវតិ្ថ បានចេញបទចម្រៀងថ្មី មួយបទទៀតហើយ នៅក្នុងផលិតកម្ម Galaxy Navatra នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៣នេះ ដោយបទថ្មីនេះ ជាប្រភេទបទញ៉ាក់ បែបសប្បាយៗ។

បទ “PAPA PSV” ជាបទថ្មីរបស់ ឧកញ៉ា ព្រាប សុវត្ថិ ហើយក៏ជាចំណីអារម្មណ៍ប្លែកថ្មី ដោយបទនេះមានចង្វាក់បែបញ៉ាក់តិចៗ តម្រូវចិត្តយុវវ័យចូលចិត្តរាំបែបគ្រលែងៗ។ អ្វីដែលពិសេសនោះ គឺ Music Video បទនេះ គឺមានការចូលរួមសម្តែងផ្ទាល់ ដោយឧកញ៉ា ព្រាប សុវត្ថិ និង តួស្រីដ៏ស្រស់ស្អាត។ ក្នុង MV បទ PAPA PSV គេឃើញ តួប្រុស រាំអោប តួស្រី យ៉ាងស៊ីអារម្មណ៍ មើលហើយពិតជាគួរអោយចង់រាំតាមចង្វាក់ភ្លេង សប្បាយភ្លេចអស់ទុក្ខកង្វល់។

PAPA PSV ជាស្នាដៃនិពន្ធ Melody បទភ្លេង និង ទំនុកច្រៀង ដោយ PSV Team។ ចំណែកការ Mixed និង Mastered ក៏ជា PSV Team ដូចគ្នា។ ឧកញ៉ា ព្រាប សុវត្ថិ ជារឿយៗ តែងតែបង្កើតបទថ្មី និង រសជាតិថ្មី សម្រាប់ទស្សនិកជនដែលតែងតែគាំទ្រលោក ធ្វើអោយលោកនៅតែមានប្រជាប្រិយភាពខ្លាំង នៅក្នុងវិស័យសិល្បៈចម្រៀង។ ចង់ដឹងថា បទថ្មីនេះ មានចង្វាក់ប្លែកយ៉ាងណានោះ អាចចូលទៅស្តាប់ និង ទស្សនា Music Video នៅក្នុង ឆាណែលផ្លូវការរបស់ផលិតកម្ម Galaxy Navatra៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ ៖ សង្ហា

មតិយោបល់