/fold17/65825d024899a_1703042280_medium.jpg)
- 2023-12-20 03:22:29
- ព័ត៌មាន
ជីជី ច្រឡោតខឹង ពេលអ្នកស្គាល់គ្នា បានចោលសំណួរចាក់ដោតមួយ
- 2023-12-20 03:22:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជីជី ច្រឡោតខឹង ពេលអ្នកស្គាល់គ្នា បានចោលសំណួរចាក់ដោតមួយ
ចន្លោះមិនឃើញ
ស្រីស្អាត ជីជី ដែលមិនសូវមានរឿងចម្រូងចម្រាស់លើបណ្ដាញអនឡាញនោះ ស្រាប់តែម្សិលមិញនេះ បានទប់ចិត្តមិនបាន ច្រឡោតខឹង ពេលប៉ះសំណួរចាក់ដោតមួយពីអ្នកស្គាល់គ្នា។
នៅក្នុងសង្គមខ្មែរយើង មានសំណួរមួយចំនួនពេញនិយមក្នុងចង្កោមបងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងនោះមានដូចជា ធ្វើការអីរាល់ថ្ងៃ? បានប្រាក់ខែប៉ុន្មាន? មានសង្សារនៅ? ពេលណារៀបការ? និងពេលណា យកកូន? ជាដើម។ ប្រជាពលរដ្ឋខ្មែរដែលមានវ័យចំណាស់ ដូចជា ពូមីង អ៊ុំ គឺចូលចិត្តសួរនូវសំណួរទាំងនេះ ហើយវាបានក្លាយជាទម្លាប់ ក៏ដូចជាភាសាសាមញ្ញមួយសម្រាប់មនុស្សជំនាន់ពួកគាត់ក្នុងការសាកសួរសុខទុក្ខគ្នាទៅវិញទៅមក។
តែសម្រាប់យុវជនសម័យថ្មី ពួកគេ មិនចូលចិត្តចំពោះការចោលសំណួរទាំងនេះមកកាន់ពួកគេឡើយ។ យ៉ាងណា កញ្ញា ជីជី បានជួបប្រទះមួយក្នុងចំណោមសំណួរពេញនិយមខាងលើ។ ស្រីស្អាត បានបង្ហោះសារនៅលើហ្វេសប៊ុកផ្ទាល់ខ្លួន បង្ហាញពីការមិនពេញចិត្តចំពោះការសាកសួរពីរឿងនេះ។ កញ្ញា បានសរសេរថា "កាលណាយកប្តី? ជាពាក្យដែលលឺដដែលដដែល ហើយបើញុមការហើយ វាធ្វើអោយជីវិតអ្នកដែលសួរហ្នឹង ចម្រុងម្រើនមែនទេ?”។
សំណួរនេះកើតឡើង ក្នុងខណៈដែលពួកគេសង្កេតឃើញថា កញ្ញា ពេជ្រ សូលីដា ហៅ ជីជី ហាក់មិនទាន់លេចដំណឹងអំពីផែនការជីវិតគូ ឬក៏សូម្បីតែរឿងទំនាក់ទំនងក្នុងផ្លូវស្នេហាជាមួយបុរសណា ក៏ឈឹងសូន្យដែរ។ យ៉ាងណា សម្រាប់មនុស្សជំនាន់ថ្មី ការសាកសួរសំណួរទាំងនេះ ពួកគេចាត់ជាការរំលោភឯកជនរបស់ពួកគេ។
បន្ទាប់ ជីជី បង្ហោះសារបង្ហាញពីការអាក់អន់ចិត្តពាក់ព័ន្ធរឿងរ៉ាវខាងលើ គេឃើញ មានមិត្តភ័ក្តិនៅលើបណ្ដាញសង្គមរបស់នាងជាច្រើន បានចូលទៅសរសេរឆ្លើយតប ក្នុងនោះអ្នកខ្លះ អស់សំណើច អ្នកខ្លះក៏ចោទសួរសំណួរដូចគ្នានេះទៀត ក្នុងចេតនាលេងសើចជាមួយស្រីស្អាត។ ចំណុចគួរចាប់អារម្មណ៍មួយ ក៏មានប្រិយមិត្តម្នាក់ ទំនងជាអ្នកស្គាល់គ្នាជិតដិតនឹងស្រីស្អាត បានសួរបន្តថា "ពេលណា បង្ហាញមុខគូស្នេហ៍?”
ស្រាប់តែ ពេជ្រ សូលីដា នៅ ជីជី ឆ្លើយតបវិញភ្លាមថា "ឆ្នាំក្រោយ" មានន័យថា នាងនឹងបើកបង្ហាញពីជីវិតស្នេហារបស់នាងនៅឆ្នាំក្រោយ។ យ៉ាងនេះក្ដី គេមិនទាន់ដឹងនៅឡើយថា នេះជាការនិយាយមែន ឬលេងនោះទេ។ ប៉ុន្តែគេកាត់ស្មានថា ជាការលេងសើចប៉ុណ្ណោះ ព្រោះដោយហេតុថា ប្រិយមិត្តជាច្រើនដែលបានចូលមកចោទសួរ ក៏ក្នុងលក្ខណៈលេងសើចដែរ៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB