- 2025-01-03 06:00:00
- ជីវិតតារា
រឿង ៣ យ៉ាង ធ្លាប់តែឃើញពីមុន ឥឡូវលែងមានទៀតហើយក្នុងពិភព K-Pop
- 2025-01-03 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង ៣ យ៉ាង ធ្លាប់តែឃើញពីមុន ឥឡូវលែងមានទៀតហើយក្នុងពិភព K-Pop
ចន្លោះមិនឃើញ
នៅក្នុងពិភព K-Pop មានរឿងជាច្រើនដែលបានផ្លាស់ប្ដូរនៅច្រើនឆ្នាំកន្លងមកនេះ។ ស្របពេលសន្ទុះប្រជាប្រិយភាពហក់ឡើងខ្លាំង Trending ក៏មានការប្រែប្រួលពីមួយជំនាន់ទៅមួយជំនាន់។ ទោះជាយ៉ាងណា អ្នកគាំទ្រនៅតែនឹកស្រណោះពីអតីតដ៏ស្រស់បំព្រង ដែលកើតឡើងក្នុងពិភព K-Pop ប៉ុន្តែមកដល់សម័យបច្ចុប្បន្នរឿងទាំងនោះបានផ្លាស់ប្ដូរអស់ហើយ៖
១. វីដេអូហាត់រាំ បែបសាមញ្ញៗ
កាលពីឆ្នាំមុនៗ វីដេអូហាត់រាំមានការចាប់អារម្មណ៍ខ្លាំង ដោយសារបង្ហាញពីភាពពិត មិនបាច់រៀបចំតុបតែងច្រើន។ អ្នកគាំទ្រជក់ចិត្តស្រាប់ទៅហើយនឹងការបង្ហាញក្បាច់រាំផ្ទាល់ប៉ុន្តែបើកបូករួមទាំងសំឡេងស្បែកជើង និងបាស់បុកផ្ទាល់ៗ នោះគ្រប់គ្នាកាន់តែពេញចិត្ត និងចាត់ទុកការហាត់រាំបែបនេះជាវីដេអូសប្បាយៗ។
ក្រោយមក វីដេអូហាត់រាំបានក្លាយជា ល្បោយបន្ថែមមួយបន្ថែមទៀត ដែលបង្ហាញពីមុំកាមេរ៉ាផ្សេងៗគ្នា ដែលត្រូវបានរៀបចំយ៉ាងល្អិតល្អន់ប្រហាក់ប្រហែលទៅនឹង MV ទៅហើយ។
**២. តារាចំណូលថ្មី (Rookie) តែមើលទៅដូចតារាចូលរាប់ឆ្នាំ** ពីមុន K-Pop Rookies មានភាពរស់រវើកប្លែកពីគេ ដែលធ្វើឲ្យពួកគេមើលទៅចេញមក ដូចមនុស្សថ្មីថ្មោង។ សព្វថ្ងៃនេះ Rookie មានការរៀបចំខ្លួនបែបចាស់ទុំ ឬដិតៗតាំងពីបង្ហាញមុខដំបូង ដែលធ្វើឲ្យមានការកាន់តែពិបាកក្នុងការកំណត់សម្គាល់ថាពួកគេថាជាតារាចំណូលថ្មី ឬចូលយូរហើយ?
ទោះជាយ៉ាងណាក៏ដោយ បើគិតពីតារាចំណូលថ្មីនៅជំនាន់នេះ អ្នកគាំទ្រជាច្រើនជឿថា NewJeans ទទួលបានប្រជាប្រិយភាពជាងគេ សម្រាប់ការនាំយកមកនូវភាពថ្មីស្រឡាងឡើងវិញ ដោយសារតែរូបរាងស្អាតពីធម្មជាតិស្រាប់មិនចាំបាច់តុបតែងច្រើន តាមវ័យរបស់ពួកគេ។
៣. ក្រុមលែងសូវមានសកម្មភាពច្រើនលើ Screen ជាមួយគ្នានដូចមុន
កាលពីមុន ក្នុងអំឡុងពេលកម្មវិធីប្រគល់រង្វាន់ និងកម្មវិធីផ្សេងៗដូចជា Idol Star Athletic Championships ក្រុមផ្សេងៗគ្នាអាចទាក់ទងគ្នាដោយបើកចំហ និងបង្ហាញពីមិត្តភាព ការរាប់អានរបស់ពួកគេរវាងគ្នានឹងគ្នា។ រូបភាពទាំងអស់នេះធ្វើឲ្យអ្នកគាំទ្រកាន់តែមានក្ដីសុខទ្វេដង។ ប៉ុន្តែពេលនេះ អ្វីទាំងឡាយនេះ ហាក់ឆ្ងាយពីក្រសែភ្នែកអ្នកគាំទ្រខ្លាំងណាស់៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB