• 2023-12-25 01:57:23
  • ព័ត៌មាន

Jimin ទម្លាក់បទថ្មី Closer Than This ដើម្បីអរគុណ ARMY

  • 2023-12-25 01:57:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jimin សមាជិកក្រុម BTS បានចេញបទចម្រៀង ថ្មីដែលមានចំណងជើងថា Closer Than This ។ បទដែលចេញពីក្រុមចម្រៀង K-pop នេះគឺដើម្បីផ្គាប់ចិត្តដល់អ្នកគាំទ្ររបស់ក្រុម ហើយវីដេអូចម្រៀងនេះត្រូវបានបញ្ចេញកាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៣។

ការទម្លាក់បទថ្មីពីសមាជិកក្រុម BTS នេះ Big Hit Music បាននិយាយថាបទចម្រៀងនេះនឹងបង្ហាញពី "សេចក្តីស្រឡាញ់ របស់ Jimin សម្រាប់អ្នកគាំទ្ររបស់លោក" ។ វីដេអូចម្រៀងដែលអមជាមួយនេះ មានឈុតឆាក behind the scenes ដែល Jimin កំពុងរកគំនិតសម្រាប់បទចម្រៀងមួយបទនេះ។

ការទម្លាក់បទ Closer Than This កើតឡើងតែជាងមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពី Jimin បានចុះឈ្មោះចូលបម្រើយោធាជាកាតព្វកិច្ចរបស់ពលរដ្ឋកូរ៉េខាងត្បូង ជាមួយនឹងមិត្តរួមក្រុម Jungkook ។

BTS គឺជាក្រុមចម្រៀងប្រុសចុងក្រោយដែលបានចូលបម្រើកាតព្វកិច្ចយោធា ដោយសមាជិក BTS ទាំងប្រាំពីរនាក់ ឥឡូវនេះបាននឹងបំពេញកាតព្វកិច្ចយោធារបស់ពួកគេ៕

សង្ហា

មតិយោបល់