• 2023-12-28 04:05:38
  • ជីវិតតារា

បើអ្នកកំពុងស្វែងរកស្នាមញញឹម សង្ឃឹមថាសម្រង់សម្ដី Jungkook ទាំងនេះក្លាយជាថ្នាំទិព្វជួយឲ្យស៊ូនឹងជីវិតមួយនេះតទៀត

  • 2023-12-28 04:05:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jungkook ត្រូវ​បាន​គេ​ស្គាល់ច្បាស់ថា​ជា​មនុស្ស​ម្នាក់ដែល​មាន​បេះដូង​បរិសុទ្ធ​ និង​កក់ក្ដៅបំផុតចំពោះអ្នកនៅជុំវិញខ្លួន។ ក្ដី​ស្រឡាញ់ដែលមាន​ជាប់ខ្លួន​តាំងពី​កើត នេះហើយបាន​ធ្វើឲ្យ Jungkook ទទួល​បាន​មក​វិញនូវការគាំទ្រពីអ្នកគាំទ្រ ហើយសូម្បីអ្នក​មិនមែនជាអ្នកគាំទ្រ BTS ក៏តែង​កោតសរសើរនឹងអត្តចរិត​ពីកំណើតរបស់តារា​ប្រុសរូបនេះដែរ។

មិនថា​តាមរយៈវីដេអូ Live លើ WeversePost ដែល​លោក​បង្ហោះ​នាពេល​កន្លងមក ឬសូម្បី​ស្ថិតក្នុងបទសម្ភាស​ណា​មួយ ប្អូនពៅរបស់ BTS រូបនេះ​តែង​នាំមកជាមួយនឹង​ពាក្យសម្ដីលើកទឹក​ចិត្ត និង​លួងលោមអារម្មណ៍អ្នក​ដែល​បាន​មើល បាន​ស្ដាប់ដោយប្រយោល ទោះបីពាក្យខ្លះជាពាក្យលេងសើច ប៉ុន្តែបង្កប់ន័យលួង​លោមអារម្មណ៍គ្រប់គ្នាឲ្យមាន​កម្លាំង​ចិត្តស៊ូបន្តនឹងជីវិតមួយនេះ។

ពាក្យពេចន៍របស់ Jungkook មាន​ន័យគ្រប់គ្រាន់ ធ្វើឲ្យអ្នក​រសាយពីកង្វល់ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ ដូច្នេះ​ជូនចំពោះអ្នកដែលកំពុង​ស្វែងរកស្នាមញញឹម សង្ឃឹមថា សម្រង់សម្ដីទាំងនេះរបស់ Jungkook ក្លាយជាចំណែកមួយក្នុងការជួយអ្នក៖

១. «អ្នកគួរតែសាងគោលដៅ និងសុបិនអ្នកដោយខ្លួនឯង! ខ្ញុំគិតថា វាពិតជាគួរឲ្យអាណិតដែរ ចំពោះអ្នកខ្លះដែលមិនមានឱកាសក្នុងការបង្កើតក្ដីសុបិនខ្លួនឯង ដោយសាររងសម្ពាធពីខាងក្រៅ»

២. «កុំគិតថាវាយឺតពេលពេក ប៉ុន្តែត្រូវបន្តប្រឹងសម្រេចឲ្យបាន! វាអាច​នឹង​ចាយពេល​យូរ ប៉ុន្តែគ្មានអ្វីឲ្យផលអាក្រក់ទេ នៅពេល​យើងហ្វឹកហាត់ឲ្យបាន​ច្រើន»

៣. «នៅពេល​ណា​ដែល ARMY នឹកពួកយើង អ្នក​អាច​មករកពួកយើងបាន​គ្រប់ពេល! បើអ្នក​ត្រូវតែទៅ ឬបើអ្នកចង់ចេញទៅវិញ ចង់ចាកចេញពីពួកយើងបាន មិនអីទេ! ប៉ុន្តែត្រូវចាំថា ខ្ញុំនឹងនៅទីនេះជានិច្ច»

៤. «យើងគួរតែព្យាយាមគោរព និងយល់ពីគ្នាទៅវិញទៅមក! ពួកយើងត្រូវចេះគិតដល់ចិត្តគេឯង! មានតែពេល​ហ្នឹងទេ ដែលយើងអាច​យល់ពីគ្នាទៅវិញទៅមក ហើយអាចជិតស្និទ្ធនឹងគ្នាបាន»

៥. «អ្នកពិតជា​ត្រូវ​រៀន ប៉ុន្តែកុំបៀមទុក្ខដោយសារវាខ្លាំងពេក! ដោយសារអ្នក​ អាចនឹងខកខានមិនបានធ្វើអ្វីដែលអ្នក​ចង់​ធ្វើ​ ដោយសាររឿងអស់នោះ។ អ្នកត្រូវតែបង្កើតក្តីសុបិនខ្លួនឯង»

៦. «ខ្ញុំមិនអាចគ្រាន់តែនិយាយថា “ស៊ូឡើងទោះមានរឿងអ្វីក៏ដោយ” បានទេ ប៉ុន្តែពេលពិបាក សូមព្យាយាមស្វែងរកក្ដីសុខតូចៗដែលនៅជុំវិញខ្លួនយើង»

៧. «ចំពោះអ្នក​ដែលកំពុង​ធ្វើការ មិនថាមានរឿងខកចិត្តយ៉ាងណា ពិបាកយ៉ាងណា ខ្ញុំសង្ឃឹមថាអ្នកអាចជម្នះវាបាន ហើយក្លាយជាមនុស្សម្នាក់ដែលកាន់តែរឹងមាំជាងមុនទៀត»

៨. «សោកស្ដាយ...ឆែកមើលឡើងវិញនូវអ្វីដែលអ្នកធ្វើមិនបានល្អ វាមិនអាចជួយអ្នកបានទេ។ អតីតកាលគឺជាអតីតកាល! ចូរ​ព្យាយាម​ធ្វើ​ជា​មនុស្ស​ធំ​ ដែលមាន​បេះដូង​ធំ»

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Allkpop អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម