• 2023-12-28 07:25:23
  • ជីវិតតារា

លោក ឆៃយ៉ា ក្រុង តស៊ូពីពលករចំណាកស្រុកទៅធ្វើការនៅថៃ រហូតប្រឡងជាប់ជ័យលាភី Mister Smart Thailand ២០២៣

  • 2023-12-28 07:25:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ឆៃយ៉ា ក្រុង ដែលជាកូនខ្មែរមួយរូប ជាម្ចាស់ជ័យលាភីនៅក្នុងកម្មវិធី Mister Smart Thailand ២០២៣ នៅក្នុងប្រទេសថៃ។ Sabay នឹងបរិយាយលម្អិតពីដំណើរដើមទង របស់ ឆៃយ៉ា ក្រុង ពីពលករចំណាកស្រុក រហូតទទួលបានជ័យលាភីកម្មវិធីប្រឡងបុរសឯក នៅក្នុងប្រទេសថៃ។

ឆៃយ៉ា ក្រុង បានចំណាកស្រុកទៅកាន់ប្រទេសថៃ ដើម្បីធ្វើជាពលករនៅទីនោះ។ នៅប្រទេសគេ ឆៃយ៉ា ក្រុង ធ្វើការលក់ដូរផង និងឆ្លៀតពេលដើម្បីទៅប្រឡងកម្មវិធី Mister Smart Thailand ២០២៣។ មូលហេតុដែលលោក សម្រេចទៅចូលរួមប្រឡងកម្មវិធីដែលធ្វើឡើងនៅប្រទេសថៃនេះ ឆៃយ៉ា បានថ្លែងថា លោកចង់បង្ហាញឱ្យគេឃើញថា កូនខ្មែរក៏អាចធ្វើបានដែរ កូនខ្មែរក៏មានសមត្ថភាពដូចគ្នា។ លោកបន្តថា ក្នុងចំណោម បេក្ខជនដែលចូលរួមប្រឡង នៅក្នុងកម្មវិធី Mister Smart Thailand ២០២៣ ទាំង ២៤រូប គឺមានតែរូបលោកមួយប៉ុណ្ណោះដែលជាជនជាតិខ្មែរ ចំណែក២៣រូបផ្សេងទៀត គឺជាជនជាតិថៃទាំងអស់។ ឆៃយ៉ា ថ្លែងដោយក្តីរំភើបថា លោកពិតជាមានមោទកភាព និងមិននឹកស្មានថាខ្លួនអាចក្លាយជាម្ចាស់ជ័យលាភីនៅក្នុងកម្មវិធីមួយនេះ។

ឆៃយ៉ា បានថ្លែងបញ្ជាក់ថា ក្តីស្រម៉ៃរបស់លោកមួយទៀត គឺលោកចង់ក្លាយជាតារាសម្តែងមួយរូប នៅក្នុងប្រទេសកម្ពុជា មិនថាការចូលរួមសម្តែងភាពយន្តប៉ុណ្ណោះទេ ពោលគឺលោកក៏ចង់ក្លាយជាម៉ូដែលថតប្រម៉ូតផលិតផលនៅក្នុងស្រុកផងដែរ។ ពីពលករ រហូតក្លាយជាម្ចាស់ជ័យលាភី Mister Smart Thailand ២០២៣ ឆៃយ៉ា បានផ្តាំផ្ញើទៅកាន់ហ្វេនៗថា លោកសុំផ្ញើខ្លួន ផ្ញើប្រាណ រួមទាំងបេះដូង ទៅកាន់ប្រជាជនកម្ពុជាទាំងអស់ ដែលស្រឡាញ់ចូលចិត្ត គាំទ្រសមត្ថភាពរបស់លោក៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ ៖ សង្ហា

មតិយោបល់