• 2024-01-09 08:00:06
  • ព័ត៌មាន

លេងឈុតធំ! Selena Gomez បង្កាត់ភ្លើងស្នេហ៍ថ្មី បង្ហោះរូបស៊ីអារម្មណ៍

  • 2024-01-09 08:00:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តមានតារាចម្រៀងសហរដ្ឋអាមេរិក Selena Gomez និងអ្នកនិពន្ធចម្រៀង Benny Blanco ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពី តារាស្រីវ័យ ៣១ឆ្នាំរូបនេះ បញ្ចេញរូបស៊ីអារម្មណ៍លើបណ្ដាញសង្គម។

Gomez និង Blanco កាន់តែផ្អែមល្ហែមស្អិតល្មួត មិនអៀនខ្មាស់បង្ហាញជាសាធារណ។ ទំនាក់ទំនង selena និង Blanco វាហាក់ជាអារម្មណ៍ឆាប់ឆេះលឿនដូចភ្លើងចំបើងនៃទំនាក់ទំនងស្នេហា ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់ពីសាមីខ្លួនថាពួកគេពិតជាទាក់ទងគ្នានៅឡើយទេ។ នៅក្នុងរូបថតដែលបានចែករំលែកនៅលើ Instagram Story របស់ Gomez បង្ហាញឱ្យឃើញអ្នកទាំងពីរ ថើបគ្នាយ៉ាងផ្អែមល្ហែម។ Gomez បានដាក់ចំណងជើងលើរូបថតថា "I won"។

យ៉ាងណាមិញរូបថតស្អិតល្មួតរវាង selena និង Blanco ជាការពិតដែលពួកគេចាប់ផ្ដើមបើកចំហរទំនាក់ទំនងស្នេហា ឬគ្រាន់តែជារូបភាពផ្នែកមួយនៃថតវីដេអូចម្រៀងនោះទេ ដូច្នេះមានតែរងចាំបកស្រាយពីសាមីខ្លួន៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Yahoo កេសរ

មតិយោបល់