• 2024-01-10 03:24:40
  • ព័ត៌មាន

វិទ្យាល័យ K-Pop នឹងត្រូវ​បើកដំណើរការជា​លើកដំបូងលើទឹកដីកំណើតរបស់សមាជិក BTS ២​ រូប

  • 2024-01-10 03:24:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីក្រុងប៊ូសាន គ្រោងនឹងបើកដំណើរការវិទ្យាល័យឯកទេសមួយ ដែលផ្តោតលើវិស័យ K-pop និងការសម្តែងដែលពាក់ព័ន្ធវិស័យនេះ ដោយផ្លាស់ប្តូរសាលាមធ្យមសិក្សាមួយដែលនឹងបិទក្នុងពេលឆាប់ៗនេះ។

មានការប្រកាសពីការិយាល័យអប់រំទីក្រុងប៊ូសាន កាលពីថ្ងៃអាទិត្យកន្លងទៅថា វិទ្យាល័យដែលនឹងផ្ដល់នូវកម្មវិធីសិក្សាអប់រំដល់សិស្សនូវចំណេះជំនាញ K-pop និងបណ្តុះបណ្តាលពួកគេ ក្នុងការបង្ហាញសម្តែងដែលពាក់ព័ន្ធនឹងវិស័យនេះ នឹងបើកដំណើរការនៅក្នុងទីក្រុងកំពង់ផែភាគអាគ្នេយ៍ នៃទីក្រុងប៊ូសាន។

យោងតាមសារព័ត៌មាន Yonhap News បាន​បឲ្យដឹងថា សាលារៀននេះគ្រោងនឹងបើកទ្វារនៅ ខែ មីនា ឆ្នាំ ២០២៨។ សាលារដ្ឋនេះ នឹង​ត្រូវបាន​រៀបចំប្រកបដោយភាពច្នៃប្រឌិត ហើយក៏នឹង​ចាត់ទុកថាជាសាលា K-Pop ដំបូងនៅក្នុងទីក្រុងប៊ូសាន ដែលស្ថិតនៅចម្ងាយ ៣២០ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល។ ស្ថាប័នអប់រំនេះមានគោលបំណងទាក់ទាញសិស្សានុសិស្សទាំងក្នុង និងក្រៅប្រទេស ដោយផ្តល់ជូននូវមេរៀនដ៏ទូលំទូលាយលើចំណេះជំនាញប្រើប្រាស់សំឡេង (ច្រៀង) ការរាំ ការប្រើប្រាស់ឧបករណ៍ភ្លេង និងសិល្បៈផ្សេងៗទៀត។

ជាមួយនឹងគោលបំណងចម្បងរបស់ខ្លួន គឺការផ្តល់វគ្គសិក្សាឯកទេសស្របតាមវិស័យ K-pop ដែលកំពុងរីកចម្រើន សាលាត្រូវបានរំពឹងថានឹងបំពេញតាមតម្រូវការរបស់សិស្សដែលប្រាថ្នាចង់មានសមត្ថភាពពូកែក្នុងវិស័យមួយនេះ។ គំនិតផ្តួចផ្តើមនេះស្របតាមប្រពៃណីដែលបានបង្កើតឡើងដំបូងក្នុងប្រទេសកូរ៉េខាងត្បូង ដែលក្រុមហ៊ុនកម្សាន្តធំៗប្រើប្រាស់យុទ្ធសាស្ត្រ ដើម្បីបង្វឹកអ្នកហ្វឹកហាត់ K-pop ដែលត្រូវបានកំណត់ដោយការបណ្តុះបណ្តាលយ៉ាងម៉ត់ចត់ រហូត​ដល់ពេលពួកគេ​ចេញមុខជាផ្លូវការលើវិថីសិល្បៈ ពួកគេ​នឹងក្លាយជាតារាដែលពោរពេញទៅដោយទេពកោសល្យ និងគុណភាពពិត។

ទីក្រុងប៊ូសាន ជាទីក្រុងកំពង់ផែធំមួយក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានគេស្គាល់ដោយសារឆ្នេរ ភ្នំ និងប្រាសាទ។ ឆ្នេរដែលសម្បូរភ្ញៀវទេសចរ Haeundae មានលក្ខណៈពិសេស Sea Life Aquarium បូករួមទាំងទីលាន Folk ជាមួយល្បែងប្រពៃណីដូចជា ល្បែងទាញព្រ័ត្រ ខណៈដែលឆ្នេរ Gwangalli មានបារ និងសកម្មភាពកម្សាន្តជាច្រើននៃស្ពានពេជ្រទំនើប។ អ្វីដែលអ្នកគាំទ្រ K-Pop ដឹងច្បាស់មួយទៀតនោះគឺទីក្រុងនេះ ក៏ជាទីកំណើតរបស់សមាជិក BTS ពីររូបគឺ Jimin និង Jungkook

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Allkpop អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី