• 2024-01-11 07:36:02
  • ព័ត៌មាន

ដូចណាត់គ្នាការ! ដើមឆ្នាំ២០២៤ភ្លាម សិល្បការិនី៤គូចែកធៀបការព្រៀត

  • 2024-01-11 07:36:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី ២០២៣ផុត ២០២៤ចូល ដើមឆ្នាំមិនទាន់បានប៉ុន្មានផង សង្កេតឃើញសិល្បការិនី៤គូដើរចែកធៀបការ ព្រោងព្រៀត និងអ្នកខ្លះនៅមិនទាន់កំណត់ថ្ងៃច្បាស់លាស់មែនពិត ប៉ុន្តែមិនយូមិនឆាប់នៅដើមឆ្នាំនេះដូចគ្នា។

គូស្នេហ៍ផ្អែមល្ហែមទាំងនោះរួមមាន៖

១.តារាសម្ដែងស្រីរាងតូចច្រឡឹង កញ្ញា ដួង ម៉ានិច និងលោក លីដឺហ្សី

គូស្នេហ៍មួយគូបានបញ្ចេញរូបភាពផ្អែមល្ហែមហូរហែ រហូតដល់រូបភាពចុងក្រោយនេះ គឺរូបថត Pre-wedding ប្រកាសត្រៀមចូលរោងការឆាប់ៗ ប៉ុន្តែអ្នកទាំងពីរនៅមិនទាន់បញ្ជាក់ច្បាស់ពីថ្ងៃរៀបអាពាហ៍ពិពាហ៍នៅឡើយទេ។

២.តារាចម្រៀងស្រីសំឡេងពីរោះរណ្ដំ កញ្ញា សុវណ្ណឌី ធារីកា និងគូដណ្ដឹង

អាពាហ៍ពិពាហ៍គូស្នេហ៍នេះ ហាក់ធ្វើឱ្យគាំទ្រភ្ញាក់ផ្អើល រំភើបចិត្តជំនួសសាមីខ្លួនបន្តិច ព្រោះកន្លងមក ធារីកា ពុំដែរបង្ហាញឱ្យដឹង ឬបង្ហោះភាពឱ្យឃើញលើបណ្ដាញសង្គមអ្វីនោះទេ ពោះគឺសាងស្នេហាផ្អែមល្ហែមស្ងាត់ និងបង្ហាញមុខកូនកំលោះ ថ្ងៃរៀបការច្បាស់ប្រកាសជាសាធារណតែម្ដង។ ដោយនៅថ្ងៃទី ២៦ ខែមករា ខាងមុននេះ អ្នកទាំងពីរចូលរោងជ័យហើយ។

៣.តារាចម្រៀងស្រី កែវ សុវណ្ណបញ្ញា និងគូសណ្ដឹង

នៅថ្ងៃទី១៣ ខែមករា ខាងមុននេះ បញ្ញា និង គូដណ្ដឹងរៀបអាពាហ៍ពិពាហ៍ហើយ

៤.តារាសម្ដែងជើងចាស់ អ្នកនាង លី ម៉ារីណា និងគូណ្ដឹង

លី ម៉ារីណា បង្ហោះរូបថត Pre-wedding និងបានប្រកាសថ្ងៃរៀបការនៅថ្ងៃទី ១២ ខែមរាកនេះហើយ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

កេសរ

មតិយោបល់