• 2024-01-12 08:01:00
  • ព័ត៌មាន

ទុកយូរនាំសៅហ្មង! Taylor Swift និងមិត្តប្រុស ប្រកាសដំណឹងល្អត្រៀមភ្ជាប់ពាក្យឆាប់ៗ

  • 2024-01-12 08:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មានបរទេសចេញផ្សាយព្រោងព្រៀតអំពីដំណឹងកំពូលតារាចម្រៀងលំដាប់ពិភពលោក Taylor Swift ជាមួយនិងមិត្តប្រុសដែលជាកីឡាបាល់ឱបថ្នាក់ពិភពលោក អ្នកទាំងពីរត្រៀមភ្ជាប់ពាក្យក្នុងពេលឆាប់ៗខាងមុននេះ។

ដំណឹងភ្ជាប់ពាក្យ Taylor និង Travis មានការភ្ញាក់ផ្អើល និងរំភើបយ៉ាងពីអ្នកគាំទ្រ និងមិត្តភក្តិជុំវិញរបស់ Swift ហើយតាមការរៀបរាប់អ្នកទាំងពីរ គ្រោងនឹងភ្ជាប់ពាក្យនៅរដូវក្តៅនេះ។

រម្លឹកផងដែលថាដំណឹងទំនាក់ទំនងស្នេហាតារាមួយគូនេះត្រូវបានគេចាប់បាននៅពេលដែល Taylor Swift បង្ហាញខ្លួនជាសាធារណៈ នៅពេលដែលនាងមកមើលTrvis ប្រកួត Kansas City Chief នៅកីឡដ្ឋាន Arrowhead ។

យ៉ាងណាមិញមិនលាក់បាំងច្រើន Swift បានបង្ហាញច្បាស់ៗនៅក្នុងបទសម្ភាសន៍ របស់នាងថា អ្នកទាំងពីរពិតជាមានទំនាក់ទំនងស្នេហាពិតប្រាកដមែន៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ pagesix កេសរ

មតិយោបល់