• 2024-01-17 03:07:18
  • ព័ត៌មាន

ស្រាយចម្ងល់ បទ កម្លោះអូរីហ្ស៊ីន ក្រោយបទនេះផ្ទុះល្បីខ្លាំងនៅលើ TikTok និង ស្រទាប់យុវវ័យ

  • 2024-01-17 03:07:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទចម្រៀង “Still Zin” ឫ កម្លោះអូរីហ្ស៊ីន ទទួលបានការគាំទ្រយ៉ាងច្រើននៅលើ TikTok និង ស្រទាប់យុវវ័យ កាលពីពេលថ្មីៗនេះ ដែលបទនេះ បកស្រាយដោយលោក Vito។

Vito

មានប្រិយមិត្តខ្លះមានចម្ងល់ថា តើបទនេះ ជាបទនិពន្ធថ្មី ឫ យ៉ាងណា? ដោយសារតែពាក្យថា អូរីហ្ស៊ីន ហាក់បីដូចជាពាក្យថ្មី និងមិនធ្លាប់លឺពីមុនមក។ យ៉ាងណាមិញ បទ កម្លោះអូរីហ្ស៊ីន បានចេញជាច្រើនឆ្នាំមកហើយ ដោយបទចម្រៀងដើម បកស្រាយដោយអ្នកចម្រៀង លោក ចាន់ សម័យ និង អ្នកស្រី អឿន ស្រីមុំ។

បទ “Still Zin” របស់ Vito គឺជាការ Remix ឡើងវិញនូវ Version ម្ចាស់ដើម និងបន្ថែមនូវបារ៉ូផ្ទាល់ខ្លួន ដើម្បីឱ្យបទនេះទាន់សម័យ និងមានភាពទាក់ទាញទៅដល់អ្នកស្តាប់។ Vito បាននិយាយថា “សូមអភ័យទោសទុកជាមុនសម្រាប់ការយកលំនាំបទភ្លេងមកកែច្នៃបន្ថែមជារសជាតិថ្មីនៃតន្ត្រីសម័យទំនើប។ សង្ឃឹមបទនេះជាកាដូ មួយផ្សេងទៀតសម្រាប់ទាំងអស់គ្នា”។

គិតមកទល់ពេលនេះ បទរបស់ Vito ទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គម TikTok និងនៅលើយូធូប មានអ្នកចូលទស្សនាជាង ៤សែននាក់៕

Vito

បទ កម្លោះអូរីហ្ស៊ីន

បទ Still Zin

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ ៖ សង្ហា

មតិយោបល់