• 2024-01-23 06:52:56
  • ព័ត៌មាន

ឃើញជោគជ័យឆ្នាំ២០២៣ អ៉ិន សុភិន ប្រកាសរៀបចំ Miss Global ២០២៤ ផ្ដាច់មុខលើទឹកដីកម្ពុជា

  • 2024-01-23 06:52:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Miss Global ២០២៤ នឹងចាប់ផ្ដើមពីថ្ងៃទី១១ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលអាចមានបេក្ខភាពមកពីប្រទេសផ្សេងៗគ្នាចូលរួមប្រកួតច្រើនជាង Miss Global ២០២៣ ទៅទៀត។ ការប្រកាសនេះ ធ្វើឡើងក្នុងឱកាសផលិតកម្មមហាហង្ស រៀបចំសន្និសីទសារព័ត៌មាននៅថ្ងៃទី២២ ខែមករា ដើម្បីបង្ហាញវត្ដមានម្ចាស់ជយលាភីចំនួន ៥រូប គឺចាប់ពីលេខ១ ដល់លេខ៥ បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួន មុនពេលពួកគេឡើងយន្ដហោះទៅវិញរៀងៗខ្លួន។

ចាងហ្វាងផលិតកម្មមហាហង្ស និងជាអ្នករៀបចំកម្មវិធី Miss Global 2023 លោក អ៊ិន សុភិន មានប្រសាសន៍ថា ការដែលកម្ពុជាទទួលបានការទុកចិត្តពីស្ថាប័នMiss Global ឲ្យរៀបចំផ្ដាច់មុខMiss Global 2024 នោះគឺដោយសារតែការរៀបចំMiss Global 2023 ទទួលបានការជោគជ័យ និងបញ្ចប់ទៅដោយរលូន ទើបពិភពលោកមានការចាប់អារម្មណ៍ខ្លាំងលើកម្ពុជាដែលជាម្ចាស់ផ្ទះរៀបចំFinal ព្រឹត្តិការណ៍ដ៍ធំមួយនេះ បើទោះជានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ(Simi Final )រៀបចំនៅវៀតណាមក្ដី ។

ថៅកែផលិតកម្មមហាហង្សរូបនេះបញ្ជាក់ថាវិស័យបវរកញ្ញាមិនអាចមើលរំលងបានទេពោលគឺការរៀបចំព្រឹត្តិការដ៍អស្ចារ្យបែបនេះធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ ហើយក៍ជួយជម្រុញវិស័យទេសចរកម្ពុជាឲ្យកាន់តែផុសផុលភ្ញៀវអន្ដរជាតិមកទស្សនាកម្ពុជាកាន់តែច្រើនផងដែរ ។

ម្ចាស់មកុដ Miss Global ២០២៣ កញ្ញា Ashley Melendez បរកញ្ញាមកពីប្រទេស Puerto Rico បានថ្លែងថានាងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីFan នៅប្រទេសកម្ពុជាហើយនឹងពាំនាំអ្វីដែលមាននៅកម្ពុជាទៅប្រាប់ប្រជាជននៅប្រទេសរបស់នាងឲ្យបានដឹង។ បវរកញ្ញាសាម័រ លំដាប់រងទី១ ថានាងមោទនភាពដែលបានចូលរួមប្រកួតវេទិការមួយនេះហើយទទួលបានលទ្ធផលល្អ នឹងពេលនេះធ្វើ ឲ្យពិភពលោកស្គាលSamoa កាន់តែច្រើន។លំដាប់រងទី២ កញ្ញាកាន បវរកញ្ញាថៃ ថានាងបានបញ្ចេញ សម្ថភាពអស់ហើយ និងថាស្រលាញ់ប្រទេសកម្ពុជា។ លំដាប់រងទី៣ បវរកញ្ញាមកពីប្រទេសហ្វីលីពីន ថា បានស្គាល់ច្បាស់ប្រាសាទអង្គរវត្តរបស់ខ្មែរដ៏ល្បីល្បាញ ហើយនាងពេញចិត្តលទ្ធផលមួយនេះ។ ចំណែក លំដាបរងទី៤ បវរកញ្ញាមកពីប្រទេសវៀតណាម ថានាងពេញចិត្តចំពោះលទ្ធផលមួយនេះ ហើយនាង ស្រលាញ់ប្រទេសកម្ពុជា។

អ្នកគ្រប់គ្រងការប្រកួត Miss Global 2023 របស់វៀតណាមបានថ្លែងថាលោកពេញចិត្តចំពោះ ការប្រកួតវគ្គផ្ដាច់ព័ត្រនៅកម្ពុជាព្រោះប្រទទេសទាំងពីរនៅជិតគ្នា ងាយស្រួលធ្វើតំណើរទៅមក ហើយ លោកចង់ឲ្យកម្មវិធីប្លែក និងម្យ៉ាងលោកស្រលាញ់ប្រទេសកម្ពុជាផងដែរ ។

គួរបញ្ជាក់ថាការប្រកួត Miss Global 2023 បានធ្វើនៅ២ប្រទេសគឺនៅកម្ពុជានិងវៀតណាម ដែលចាប់ផ្តើមពីថ្ងៃទី២ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ក្នុងនោះកម្ពុជារៀបចំ៣វគ្គគឺវគ្គបំពាក់ឆៀង វគ្គ បង្ហាញឈុតតំណាងជាតិ និងវគ្គផ្តាច់ព្រ័ត្រ(Final)នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ដែលមានបេក្ខភាព ចំនួន៨២ប្រទេសចូលរួមហើយជាលទ្ធផលកញ្ញាកញ្ញា Ashley Melendez បរកញ្ញាមកពីប្រទេស Puerto Rico គឺជាម្ចាស់មកុដ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ជិន សុភ័ក្ដ្រ

មតិយោបល់